អបអរសាទរទិវាមាតា ជាមួយក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា)៖ កក់រថយន្តឥឡូវនេះ ទទួលការផ្តល់ជូនដ៏អស្ចារ្យ!
- 2025-05-09 12:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អបអរសាទរទិវាមាតា ជាមួយក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា)៖ កក់រថយន្តឥឡូវនេះ ទទួលការផ្តល់ជូនដ៏អស្ចារ្យ!
ចន្លោះមិនឃើញ
ភ្នំពេញ, ថ្ងៃទី ៩ ខែ ឧសភា ឆ្នាំ ២០២៥ – ដើម្បីចូលរួមអបអរសាទរទិវាមាតា ក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា) សូមលើកយកនូវកម្មវិធីប្រូម៉ូសិនដ៏កក្រើក សម្រាប់ការកក់រថយន្ត ដែលចាប់ផ្តើមពីថ្ងៃទី ១០ រហូតដល់ថ្ងៃទី ១៧ ខែ ឧសភា ឆ្នាំ ២០២៥។ នេះគឺជាឱកាសមាសសម្រាប់អតិថិជនទាំងអស់ក្នុងការក្លាយជាម្ចាស់រថយន្តតូយ៉ូតាដ៏ពេញនិយម ព្រមទាំងទទួលបានកាដូអនុស្សាវរីយ៍ដ៏មានតម្លៃជាច្រើនទៀត។
ក្នុងអំឡុងពេលប្រូម៉ូសិនពិសេសនេះ រាល់ការកក់រថយន្តតូយ៉ូតាគ្រប់ម៉ូដែល អតិថិជននឹងទទួលបានការប្តូរប្រេងម៉ាស៊ីនដោយឥតគិតថ្លៃ រយៈពេលពេញមួយឆ្នាំ! មិនតែប៉ុណ្ណោះ ក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា) ក៏បានរៀបចំកាដូពិសេសៗសម្រាប់ម៉ូដែលរថយន្តនីមួយៗផងដែរ៖
ក្រៅពីការផ្តល់ជូនដ៏ច្រើនសន្ធឹកសន្ធាប់នេះ ក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា) ក៏បានរៀបចំកម្មវិធីពិសេសមួយទៀតដើម្បីអបអរជាមួយអតិថិជនទាំងអស់ គឺការប្រគំតន្ត្រី Live Show នៅថ្ងៃទី ១០ ខែ ឧសភា ឆ្នាំ ២០២៥ ចាប់ពីម៉ោង ៧ ល្ងាចតទៅ។ កម្មវិធីនេះនឹងមានការចូលរួមពីតារាចម្រៀងដ៏ល្បី អ្នកនាង ឱក សុគន្ធកញ្ញា រួមជាមួយនឹងពិធីការិនី អ្នកនាង គង់ សុជាតិ ដើម្បីផ្តល់ជូននូវបទពិសោធន៍រីករាយ និងប្លែកអារម្មណ៍ដល់អតិថិជន។
សូមកុំឲ្យឱកាសដ៏ពិសេសនេះកន្លងផុតទៅ! អញ្ជើញមកកាន់អគារតាំងបង្ហាញរថយន្ត តូយ៉ូតា (ខេមបូឌា) ឬទំនាក់ទំនងសម្រាប់ព័ត៌មានលម្អិត និង បើកបរសាកល្បងតាមរយៈ៖