លោក ឡី កំថូង ទទួលបានពានរង្វាន់នាយកប្រតិបត្តិឆ្នើមប្រចាំឆ្នាំ២០២៥ នៅអាស៊ី
- 2025-05-29 03:54:20
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
លោក ឡី កំថូង ទទួលបានពានរង្វាន់នាយកប្រតិបត្តិឆ្នើមប្រចាំឆ្នាំ២០២៥ នៅអាស៊ី
ចន្លោះមិនឃើញ
លោក ឡី កំថូង ប្រធាននាយកប្រតិបត្តិនៃក្រុមហ៊ុន CheckinMe បានទទួលពានរង្វាន់ Visionary and Innovation CEO Excellence of the Year 2025 ពីស្ថាប័ន Asia Prestige CEO Excellence Award កាលពីថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៥។ ព្រឹត្តិការណ៍នេះ ជាការទទួលស្គាល់អ្នកដឹកនាំដែលមានចក្ខុវិស័យ ភាពច្នៃប្រឌិត អ្នកគ្រប់គ្រងកំពូល សហគ្រិន និងម្ចាស់អាជីវកម្មនៅក្នុងឧស្សាហកម្មផ្សេងៗដែលបានរួមចំណែកចំពោះសេដ្ឋកិច្ចសង្គមនៅក្នុងតំបន់អាស៊ី។
នៅក្នុងកម្មវិធីនេះដែរ មានការចូលរួមពីអ្នកទទួលរង្វាន់ដែលមានអាយុក្រោម ៥០ឆ្នាំ មកពី ២៦ប្រទេស និងពីវិស័យពាណិជ្ជកម្មចំនួន១៤ ព្រមទាំងមានភ្ញៀវកិត្តិយសអញ្ជើញចូលរួមសរុបចំនួន ២៨០នាក់ មកពីតំបន់អាស៊ី។ លោក ឡី កំថូង ជាអ្នកដឹកនាំមួយរូបតែងតែមានភាពច្នៃប្រឌិតខ្ពស់ និងគិតពីផលប្រយោជន៍សម្រាប់សង្គមជាតិ។ គោលដៅធំបំផុតរបស់លោក គឺចូលរួមអភិវឌ្ឍបច្ចេកវិទ្យានៅកម្ពុជាឲ្យមានភាពរីកចម្រើន ជួយលើកកម្ពស់ម្ចាស់អាជីវកម្មឈានចូលទៅរកស្ដង់ដារអន្ដរជាតិ។
សូមបញ្ជាក់ថា លោក ឡី កំថូង ជាសហស្ថាបនិកនៃក្រុមហ៊ុន CheckinMe ដែលជាបច្ចេកវិទ្យាគ្រប់គ្រងធនធានមនុស្សឈានមុខគេនៅកម្ពុជា ដែលផ្ដោតសំខាន់លើជម្រុញប្រសិទ្ធភាពការងារ និងភាពងាយស្រួលដល់ម្ចាស់អាជីវកម្ម និងស្ថាប័នគ្រប់ជាន់ថ្នាក់ ជាមួយប្រព័ន្ធសំខាន់ៗទាំង៣រួមមាន៖
ប្រព័ន្ធគ្រប់គ្រងវត្តមានបុគ្គលិក Attendance System
ប្រព័ន្ធគ្រប់គ្រងប្រាក់ខែបុគ្គលិក Payroll System
ប្រព័ន្ធគ្រប់គ្រងការលក់ CRM System