អេមី៖ សហព័ន្ធកីឡាកាយវប្បកម្មកម្ពុជា ប្រឆាំងដាច់ខាតចំពោះសារធាតុហាមឃាត់ក្នុងវិស័យកីឡា
- 2025-05-28 10:19:13
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អេមី៖ សហព័ន្ធកីឡាកាយវប្បកម្មកម្ពុជា ប្រឆាំងដាច់ខាតចំពោះសារធាតុហាមឃាត់ក្នុងវិស័យកីឡា
ចន្លោះមិនឃើញ
សហព័ន្ធកីឡាកាយវប្បកម្ម និងលំហាត់ប្រាណកម្ពុជា ប្រកាសថា គ្រប់កីឡាករ-កីឡាការិនីកាយវប្បកម្មកម្ពុជាដែលបានចូលរួមព្រឹត្តិការណ៍ប្រកួតកីឡាកាយវប្បកម្មកម្រិតអន្តរជាតិនានា សុទ្ធតែទទួលបានការអនុញ្ញាតពីឧបនាយករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន ដោយមានលិខិតឧទ្ទេសនាមចេញដោយក្រសួងអប់រំ យុវជន និងកីឡាត្រឹមត្រូវ ហើយសហព័ន្ធក៏គោរពយ៉ាងខ្ជាប់ខ្ជួននូវច្បាប់ទីភ្នាក់កម្ពុជាប្រឆាំងដូប៉ាផងដែរ។
ការថ្លែងបែបនេះរបស់ប្រធានសហព័ន្ធកីឡាកាយវប្បកម្ម និងលំហាត់ប្រាណកម្ពុជា គឺធ្វើឡើងក្នុងឱកាសដែលសហព័ន្ធបានបើកសិក្ខាសាលាមួយដោយផ្ដោតលើការប្រើសារធាតុហាមឃាត់ក្នុងវិស័យកីឡា ជាពិសេសក្នុងកីឡាកាយវប្បកម្ម និងលំហាត់ប្រាណកម្ពុជា ដល់គ្រូបង្វឹក ចៅក្រម កីឡាករ-កីឡាការិនីកាលពីថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៥ កន្លងទៅ។
ប្រធានសហព័ន្ធកីឡាកាយវប្បកម្ម និងលំហាត់ប្រាណកម្ពុជា លោកស្រី អេមី សារីរ៉ុម ហម បញ្ជាក់ថា កីឡាករ-កីឡារិនីតំណាងឲ្យកម្ពុជា សុទ្ធតែទទួលបានការត្រួតពិនិត្យសុខភាព និងអនុញ្ញាតដោយក្រសួងអប់រំ យុវជន និងកីឡា មុននឹងចេញប្រកួតទាំងនៅថ្នាក់ជាតិ និងអន្ដរជាតិ។ លោកស្រី និងកីឡាករ-កីឡាការិនីកាយវប្បកម្មកម្ពុជា ក៏បានប្ដេជ្ញាប្រយុទ្ធប្រឆាំងនឹងសារធាតុហាមឃាត់ក្នុងកីឡាដែរ។
បើតាមលោកស្រី អេមី សហព័ន្ធ បានអញ្ជើញអ្នកជំនាញ ផ្នែកសារធាតុហាមឃាត់ ក្នុងកីឡា (Doping) មកពីទីភ្នាក់ងារកម្ពុជា ប្រឆាំងនឹងដូប៉ា (CADA) ដើម្បីបង្រៀនដល់សិក្ខាកាម ពោលគឺគ្រូបង្វឹកកីឡាកាយវប្បកម្ម និងលំហាត់ប្រាណថ្នាក់មូលដ្ឋានជំនាន់ទី២ និង៣ រយៈពេលមួយថ្ងៃពេញ កាលពីពាក់កណ្ដាលខែឧសភា ឆ្នាំ២០២៥ នេះ។
អនុប្រធានទីភ្នាក់ងារកម្ពុជា ប្រឆាំងនឹងដូប៉ា (CADA) លោក ព្រំ វណ្ណារឿន បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះប្រធានសហព័ន្ធកាយវប្បកម្ម និងលំហាត់ប្រាណកម្ពុជាដែលបានអញ្ជើញរូបលោកមកបង្រៀនអំពីច្បាប់ហាមឃាត់ការប្រើប្រាស់សារធាតុហាមឃាត់ក្នុងវិស័យកីឡា(Doping) ដល់មន្រ្តីសហព័ន្ធ គ្រូបង្វឹក និងកីឡាករ-កីឡាការិនីរបស់លោក ពីព្រោះថា មន្រ្តីសហព័ន្ធ គ្រូបង្វឹក និងកីឡាករ-កីឡាការិនីទំាងអស់ត្រូវយល់ដឹងឲ្យកាន់តែច្បា ស់ដើម្បីឲ្យពួកគាត់ជៀស វាងការប្រើប្រាស់ពីសារធាតុហាមឃាត់ក្នុងកីឡា (Doping) ពីផលប៉ះពាល់នៃប្រើប្រាស់សារធាតុ Doping ទំាងនេះ ។
លោកអនុប្រធានទីភ្នាក់ងារកម្ពុជាប្រឆាំងនឹងដូប៉ា (CADA) បានបន្តថា កីឡាករ-កីឡាការិនីទំាងអស់ក្នុងប្រទេសកម្ពុជាត្រូវតែគោរព និងដើរតាមច្បាប់ប្រឆាំងនឹងពីសារធាតុហាមឃាត់ក្នុងកីឡា (Doping) ពិភពលោក ។ ការបង្កើតក្លិបមួយចំនួនមិនបានគោរពច្បាប់ប្រឆាំងនឹងពីសារធាតុហាមឃាត់ក្នុងកីឡា (Doping) ពិភពលោកមានផលប៉ះពាល់ប្រទេសជាតិថ្ងៃក្រោយ។ ជំឈានទី១ ត្រូវបង្រៀនឲ្យពួកគាត់យល់ពី Doping ពីព្រោះ Doping សារធាតុ និងវិធីសាស្រ្តហាមឃាត់ក្នុងកីឡា ហើយនិយាយទៅលើវិស័យកីឡាគ្រប់ប្រភេទ ទំាងកីឡាដើម្បីសុខភាព និងកីឡាអាជីព៕