គួរឱ្យបារម្ភ! Shu Qi ប្រែស្លេកស្លាំងបាក់សម្រស់ ក្រោយកើតជំងឺគេងមិនលក់

  • 2022-03-31 09:31:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រូបភាពចុងរបស់តារាសម្ដែងហុងកុង Shu Qi ធ្វើឱ្យមហាជនព្រួយបារម្ភយ៉ាងខ្លាំង បន្ទាប់ពីឃើញ សភាពរូបរាងស្លេកស្លាំង Shu Qi ក៏បានបង្ហើបប្រាប់ថា នាងកំពុងមានជំងឺគេង មិនលក់អស់រយៈ ពេលពីរខែមកហើយ

កាលពីថ្ងៃទី ៣១ ខែមីនា Shu Qi បានចែករំលែករូបថតថ្មីមួយនៅលើទំព័រផ្ទាល់ខ្លួនរបស់នាង មានមុខស្លេកស្លាំង និងស្បែកស្ងួត ហើយបានបង្ហាញថានាងកំពុងមានបញ្ហាសុខភាពស្ថានភាពរបស់នាងថា«ធ្ងន់ធ្ងរ» ហើយធ្វើឲ្យនាងព្រួយបារម្ភ។ នាងនិយាយថា រយៈពេល២ខែមកនេះ នាងមានបញ្ហា ក្នុងការគេងមិនលក់ នៅពេល យប់នាងគេងតិចម៉ោងបំផុត ដែលបង្ករប៉ះពាល់ដល់ស្បែក សុខភាព និងការងាររបស់តារាស្រីរូបនេះ។

ជារឿយៗនាងធ្លាក់ក្នុងស្ថានភាពខ្វះការប្រុងប្រយ័ត្ន និងងងុយគេងពេលកំពុងធ្វើការ ដោយសារតែ ពេលយប់នាងគេងបានតិចម៉ោងពេក ហើយនេះក៏ដោយសារតែជំងឺគេងមិនលក់របស់នាង។ ការចែករំលែករបស់នាងធ្វើឲ្យទស្សនិកជនព្រួយបារម្ភ ហើយអ្នកគាំទ្របានណែនាំឲ្យតារាស្រីរូបនេះសម្រាក ទុកសម្ពាធ និងចំណាយពេលឱ្យបានច្រើនសម្រាប់ខ្លួននាង៕

ប្រភព៖ news.zing.vn   ប្រែសម្រួល៖ PAV SREY PICH

អត្ថបទថ្មី