U23 ជម្រើសជាតិ ​នឹង​មាន​មុខ​នៅ​ Asian Games  ​នៅ​ចិន​ដើម្បី​សម្រួច​ទិស​ដៅ​ស៊ីហ្គេម​២០២៣

  • 2022-04-05 02:53:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​​បាល់ទាត់​​ជ្រើស​ជាតិ​កម្ពុជា នឹង​​ចូល​រួម​ការ​ប្រកួត​​ការ​ប្រកួត​ព្រឹត្តិការណ៍ 19th Asian Games Hangzhou 2022 នៅ​ប្រទេស​ចិន​​​ខែ​កញ្ញា ឆ្នាំ​២០២២ ដើម្បី​​សម្រួច​នៅ​កម្ពុជា​ឆ្នាំ​២០២៣ ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះ។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់ CAMSOC ។

ក្រុម​យុវជន​កម្ពុជា កាល​ប្រកួត​កន្លង​មក

​លោក​ កែវ សារ៉េត អគ្គលេខាធិការ​សហព័ន្ធ​កីឡា​កម្ពុជា​បាន​​និយាយ​ប្រាប់​ប្រភព​ខាង​លើ​ថា ««ជា​ការ​ពិត ខាង​គ្រប់គ្រង​ក្រុម​ជម្រើសជាតិ​របស់​សហ​ព័ន្ធ​យើង គាត់​ធ្វើ​ការ​ដោយ​ផ្ទាល់​ជា​មួយ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា គឺ​បាន​ចុះ​ឈ្មោះ​នៅ NOCC ដោយ​មាន​បាល់ទាត់ U23 ចូលរួមលេងផងដែរ»។

លោក​ កែវ សារ៉េត បន្ថែម​ថា ​នេះ​ជា​ការ​ចូល​រួម​លើក​ដំបូង​​ ក្រោយ​ការ​ខក​ខាន​អស់​រយៈ​ពេល​២៤​ឆ្នាំ​។ ជា​មួយ​គ្នា​នោះ​ លោក ឈូក ពិសិដ្ឋ ​អ្នក​ចាត់​ការ​ក្រុម​ជម្រើសជាតិ​កម្ពុជា​បាន​បង្ហើប​ឲ្យ​ដឹង​យ៉ាង​ដូច្នេះ​ថា៖ «ការ​ប្រកួត​ Asian Games គឺ​ជា​ការ​ប្រកួត​មួយ​ដែល​យេីង​រំពឹង​ទុក​ថា យេីង​នឹង​ត្រូវ​ប៉ះ​ក្រុម​ខ្លាំង​ៗ​ប្រចាំ​ទ្វីប​អាស៊ី។ វា​ជា​ការ​ប្រកួត​ដែល​មាន​កម្រិត​ខ្ពស់​ជាង​ការ​ប្រកួត ​SEA Games ដែល​យេីង​សង្ឃឹម​ថា នឹង​ទទួល​បាន​បទ​ពិសោធន៍ និង​គុណ​ផល​ថ្មី សម្រាប់​ការ​ត្រៀម​ការ​ប្រកួត​ SEA Games 2023​»។

លោក​បន្ថែម​ថា ការ​ចូល​រួម​ព្រឹត្តិការណ៍​នេះ​គឺ​ដើម្បី​សម្រួច​ទិស​ដៅ​ស៊ីហ្គេម​នា​ឆ្នាំ​២០២៣។ ​សម្រាប់​ការ​ប្រកួត​បាល់ទាត់​ក្នុង​ព្រឹត្តិការណ៍​ដ៏​ធំ​នេះ​ត្រូវ​បាន​គេ​រំពឹង​ថា នឹង​​អាច​មាន​​រហូត​៣០​ប្រទេស​ចូល​រួម​ប្រកួត​ប្រជែង​ ដែល​សុទ្ធ​សឹង​តែ​ជា​ប្រទេស​ខ្លាំង​ៗ​ក្នុង​តំបន់​អាស៊ី៕ ​​​​​​​

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​

អត្ថបទថ្មី