កាន់តែកៀកធ្លាក់ចូលតំបន់កាត់ចោល អ្នកគាំទ្រ Everton ចង់ដេញ Lampard ចោល
- 2022-04-07 04:32:54
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កាន់តែកៀកធ្លាក់ចូលតំបន់កាត់ចោល អ្នកគាំទ្រ Everton ចង់ដេញ Lampard ចោល
ចន្លោះមិនឃើញ
អ្នកគាំទ្ររបស់ Everton ចង់ឲ្យក្លឹបបណ្ដេញលោក Frank Lampard ចេញពីតំណែង ក្រោយប្រកួតចាញ់គូប្រជែងនៅតំបន់កាត់ចោល Burnley ៣-២។
អតីតជម្រើសជាតិអង់គ្លេស Lampard ត្រូវបានតែងតាំងជាអ្នកចាត់ការរបស់របស់ Everton កាលពីចុងខែមករា។ ប៉ុន្តែដឹកនាំចាញ់៦ប្រកួតទៅហើយ ក្នុងចំណោម៨ប្រកួតនៅ Premier League ចាប់តាំងពីចូលដឹកនាំ។ បច្ចុប្បន្នពួកគេកំពុងស្ថិតនៅលេខ១៧ គម្លាតតែមួយពិន្ទុប៉ុណ្ណោះពីក្រុមនៅតំបន់កាត់ចោល Burley។
Everton មិនដែលធ្លាប់ត្រូវកាត់ចោលពីលីគកំពូលឡើយចាប់តាំងពីឆ្នាំ១៩៥១។ ប៉ុន្តែពេលនេះកំពុងស្ថិតក្នុងតំបន់គ្រោះថ្នាក់ ត្បិតបានចំណាយជាង៥០០លានផោនលើកីឡាករថ្មី ចាប់តាំងពីលោក Farhad Moshiri ក្លាយជាប្រធានក្លឹបក្នុងខែកុម្ភៈ ឆ្នាំ ២០១៦។ ក្រោយឃើញលទ្ធផលកាន់តែយ៉ាប់ទៅៗ អ្នកគាំទ្រ Everton ចង់ឲ្យក្លឹបបណ្ដេញលោក Lampard។
Everton នៅសល់៩ប្រកួតដែលត្រូវលេងដើម្បីសង្គ្រោះជីវិតក្នុង Premier League។ ដោយសារតែនៅសល់ឱកាសតិចតួចនេះហើយ ទើបអ្នកគាំទ្រ Everton ចង់បានអ្នកចាត់ការថ្មីដើម្បីស្រោចស្រង់ក្រុមទាន់នៅពេលវេលា៕