ពិតជាប្លែក! ពេលឃើញស្រីស្អាតគ្មានវិញ្ញាណ ជាអ្នកអានព័ត៌មានលើទូរទស្សន៍
- 2022-04-16 04:45:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ពិតជាប្លែក! ពេលឃើញស្រីស្អាតគ្មានវិញ្ញាណ ជាអ្នកអានព័ត៌មានលើទូរទស្សន៍
ចន្លោះមិនឃើញ
មនុស្សយន្ត Android ឈ្មោះ Erica ភេទស្រី ស្ថិតក្នុងវ័យ ២៣ ឆ្នាំ នឹងជិតប្រែក្លាយជាអ្នកសារព័ត៌មានលើទូរទស្សន៍ក្នុងប្រទេសជប៉ុននាពេលឆាប់ៗ។ នេះបើផ្អែកតាមរបាយការណ៍ពី Wall Street Journal បានចុះផ្សាយ កាលពីដើមឆ្នាំ២០១៨។
យោងតាមការលើកឡើងរបស់លោក Hiroshi Ishiguro អ្នកចាត់ការបន្ទប់ពិសោធន៍មនុស្សយន្តឆ្លាតវៃ IRL នៅសកលវិទ្យាល័យ Osaka និងអ្នកបង្កើត Erica ផ្ទាល់ បង្ហើបថាដំណើរការនៃប្រព័ន្ធ Android លើមនុស្សយន្តមួយនេះ នឹងជំនួសតំណែងអ្នកសារព័ត៌មានរបស់មនុស្សលោកចាប់ពីខែមេសានេះតទៅ។
ចំណុចចាប់ផ្ដើមដំបូងរបស់នាងមានសមត្ថភាពអាចអង្គុយលើកៅអី ហើយអាន Script តាមអ្វីដែលគេបានសរសេរ ដូចទៅនឹងការនិយាយរបស់មនុស្សទូទៅអ៊ីចឹងដែរ (កន្លងទៅនាងបម្រើការជាអ្នកទទួលភ្ញៀវ)។ កត្តាដែលជំរុញឲ្យមនុស្សយន្តមួយនេះអាចបង្កើតបទសន្ទនាជាមួយអ្នកដទៃបាន ជាការបន្សំចូលគ្នារវាងបច្ចេកវិទ្យាស្កេនផ្ទៃមុខ Faceial-recognition និង Speech-generation។
គូសបញ្ជាក់ថាមុននេះបន្តិចមនុស្សយន្តមួយផ្សេងទៀតឈ្មោះ Sophia ក៏បានទទួលសញ្ជាតិអារ៉ាប៊ីសាអ៊ូឌីត ហើយទទួលបានការស្វាគមន៍យ៉ាងកក់ក្ដៅ ក្រោយឆ្លើយនូវសំណួរជាច្រើនក្នុងវេទិកាជាមួយអ្នកកាសែតនៅរដ្ឋ Riyadh។
ទស្សនាវីដេអូខាងក្រោម: