ព្រះពុទ្ធបដិមាដ៏ធំស្កឹមស្កៃ គង់លើផ្កាឈូកនៅកណ្ដាលស្ថានីយ៍អ្នកដំណើរ អាកាសយានដ្ឋានតេជោ

  • 2025-08-08 07:47:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ព្រះពុទ្ធបដិមាពណ៌មាស គង់លើផ្កាឈូក កសាងពីស្ពាន់ និងលោហៈធាតុ បានដាក់មកតម្កល់នៅទីតាំងកណ្ដាលស្ថានីយ៍អ្នកដំណើរ (Terminal) នៃអាកាសយានដ្ឋានអន្តរជាតិតេជោ ដែលត្រៀមបើកការហោះហើរនៅដើមខែកញ្ញា ២០២៥ ខាងមុខនេះ។

នៅព្រឹកថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២៥ អាកាសយានដ្ឋានអន្តរជាតិតេជោ បានរៀបចំពិធីអភិសេកព្រះពុទ្ធបដិមា ជារូបភ្នែន គង់លើផ្កាឈូក ដែលមានទម្ងន់ ៩ តោនកសាងពីស្ពាន់ និងលោហៈធាតុ មានកម្ពស់ដល់ ៩ ម៉ែត្រមានរចនាបថខ្មែរ ក្រោមការនិមន្ដចូលរួមដោយ សម្តេចព្រះមហាសុមេធាធិបតី អុំ លីមហេង សម្តេចសង្ឃនាយក គណៈមហានិកាយ, ឯកឧត្តម ចាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា, អ្នកឧកញ៉ា ពុង ឃាវ សែ ប្រធានក្រុមប្រឹក្សាក្រុមហ៊ុន OCIC និងអ្នកឧកញ៉ា ឆារស៍ វ៉ាន់ នាយកគ្រប់គ្រងក្រុមហ៊ុន Cambodia Airport Investment។

ការដាក់តម្កល់ព្រះពុទ្ធបដិមាដ៏ធំស្កឹមស្កៃ នៅកណ្ដាលអាកាសយានដ្ឋានតេជោ គឺជាការបង្ហាញនូវវប្បធម៌ ប្រពៃណី សាសនា និងគុណតម្លៃព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ ទៅកាន់អ្នកដំណើរភ្ញៀវទេសចរ ក៏ដូចជាការបួងសួងសុំសេចក្ដីសុខ សម្រាប់ការធ្វើដំណើរតាមដែនអាកាសផងដែរ។

អត្ថបទ៖ Khong Phearum