តើធានារ៉ាប់រងទូទៅ និងធានារ៉ាប់រងអាយុជីវិត ខុសគ្នាម៉េចទៅ? ហើយបើដឹង មានប្រយោជន៍យ៉ាងណា?

  • 2022-04-19 01:05:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

វិស័យធានារ៉ាប់រងនៅប្រទេសកម្ពុជាកាន់តែរីកចម្រើនខ្លាំងៗឡើង បើធៀបជាមួយនឹងអត្រាអ្នកទិញធានារ៉ាប់រងកាលពីប៉ុន្មានឆ្នាំមុន។ ប្រជាជននៅប្រទេសកម្ពុជា ចាប់ផ្ដើមយល់ដឹងពីអត្ថប្រយោជន៍នៃធានារ៉ាប់រងកាន់តែច្រើន និងប្រើប្រាស់ត្រូវតាមតម្រូវការរបស់ខ្លួន។។

នាំមកជូនដោយ៖ Manulife សម្រាប់សុខភាពលោកអ្នក និងក្រុមគ្រួសារ

យ៉ាងណាមិញនៅមានអ្នកមួយចំនួន មិនទាន់បានយល់ច្បាស់ អំពីផលិតផលធានារ៉ាប់រងនីមួយៗ។ អ្នកខ្លះច្រឡំថា គ្រប់ធានារ៉ាប់រង សុទ្ធតែជាដូចគ្នា។ តែជាក់ស្តែង ផលិតផលធានារ៉ាប់រងគឺមានបែងចែកទៅតាមប្រភេទនីមួយផ្សេងៗគ្នា ក្នុងនោះរួមមាន៖

១. ធានារ៉ាប់រងអាយុជីវិត៖ គឺជាការធានាលើផ្នែកហិរញ្ញវត្ថុរបស់បុគ្គល និងគ្រួសារដែលបណ្តាលមកពីមរណភាព ឬពិការភាពទាំងស្រុង (អ្នកទិញគម្រោងនេះ នឹងទទួលបានប្រាក់ជំនួយ មិនថាពេលមានបញ្ហាដោយសារជំងឺ ឬដោយសារគ្រោះថ្នាក់ផ្សេងៗ) ពោលគឺពាក់ព័ន្ធនឹងជីវិតរបស់មនុស្ស។

២. ធានារ៉ាប់រងទូទៅ ឬមិនមែនអាយុជីវិត៖ សំដៅទៅលើការការពារហិរញ្ញវត្ថុ ដែលបណ្ដាលមកពីការខូចខាត ឬបាត់បង់ទ្រព្យសម្បត្តិ។ នៅក្នុងធានារ៉ាប់រងទូទៅ គេបែងចែកជាប្រភេទតូចៗផ្សេងទៀតរួមមាន៖ សេវាធានារ៉ាប់រងលើយានយន្ត, ធានារ៉ាប់រងសុខភាព, ធានារ៉ាប់រងគ្រោះថ្នាក់បុគ្គល, ធានារ៉ាប់រងវិស្វកម្ម, ធានារ៉ាប់រងលើការដឹកជញ្ជូនទំនិញ។ល។

ជាក់ស្ដែង ធានារ៉ាប់រងអាចជួយបង្ការហានិភ័យបានច្រើនមែនទែន ហេតុនេះការទិញធានារ៉ាប់រង ជាមធ្យោបាយមួយដ៏ល្អ សម្រាប់គ្រប់គ្រងហានិភ័យហិរញ្ញវត្ថុណាមួយដែលមិនអាចទាយទុកមុនបាន។

តួយ៉ាងរឿងនេះមិនគួររំលង ព្រោះថាបើមានធានារ៉ាប់រងមួយក្នុងដៃ លោកអ្នកនឹងមាន៖

  • ធានាហិរញ្ញវត្ថុ និងស្ថិរភាពជីវភាពប្រចាំថ្ងៃ និងអនាគតរបស់ក្រុមគ្រួសារ
  • សន្តិភាពផ្លូវចិត្ត និងទំនុកចិត្ត៖ មិនថាមានអ្វីកើតឡើងដោយចៃដន្យ ស្ថានភាពរស់នៅ ឬ ស្ថានភាពអាជីវកម្មនៅតែអាចបន្តដំណើរការដោយមានស្ថិរភាពបាន
  • សម្រេចគោលដៅ និងផែនការអនាគត ព្រោះអ្នកបានបង្កើតនូវសំណាញ់សុវត្ថិភាពហិរញ្ញវត្ថុខ្លួនឯង គ្រួសារ និងកូនៗជាទីស្រឡាញ់រួចជាស្រេច។

តើអ្នកកំពុងស្ទាក់ស្ទើរ មិនដឹងគួរជ្រើសរើសសេវាកម្មណាមួយដែលសមនឹងអ្នកមែនទេ? ជាក់ស្ដែង ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតដំបូងគេដែលមានវត្តមាន ១០ ឆ្នាំហើយនៅកម្ពុជា មេនូឡាយហ្វ៍ ខេមបូឌា(Manulife Cambodia) បានដាក់ចេញគម្រោងថ្មីមួយ ដែលប្រមូលផ្តុំអត្ថប្រយោជន៍ជាច្រើនក្នុងគម្រោងតែមួយ ក្នុងនោះរួមមាន៖

  • កញ្ចប់សាច់ប្រាក់សម្រាប់ព្យាបាលជំងឺធ្ងន់ធ្ងរ កម្រិតធ្ងន់ជាច្រើនប្រភេទ
  • កញ្ចប់សាច់ប្រាក់ប្រចាំថ្ងៃពេលសម្រាកនៅមន្ទីរពេទ្យ
  • កញ្ចប់សាច់ប្រាក់សំណង ករណីពិការភាពទាំងស្រុង ឬមរណភាព។

គម្រោងថ្មីនោះមានឈ្មោះថា «Manulife បរិបូរណ៍» ដែលជាគម្រោងសន្សំសម្រាប់សុខភាពផ្ដល់ជូននូវការការពារហិរញ្ញវត្ថុដ៏ពេញលេញជាមួយតម្លៃដ៏សមរម្យបំផុត និងមានភាពបត់បែនជាពិសេសផ្អែកតាមតម្រូវការ និងលទ្ធភាពរបស់ប្រជាពលរដ្ឋកម្ពុជានាពេលបច្ចុប្បន្ន។

ក្នុងគម្រោងខាងលើនេះ លោកអ្នកអាចជ្រើសរើសសន្សំទៅតាមរយៈពេល៖ ៥ ឆ្នាំ, ៧ ឆ្នាំ, ១០ ឆ្នាំ, និង ១៥ ឆ្នាំ។

បន្ថែមពីនេះ មេនូឡាយហ្វ៍ ក៏មានគម្រោងផ្សេងជាច្រើនទៀតផងដែរ ដែលក្នុងនោះរួមមាន៖គម្រោងសុខភាព គម្រោងការពារអាយុជីវិត និងគម្រោងសម្រាប់អាជីវកម្ម។

កាន់តែកម្អិតពីសារៈសំខាន់ និងការអភិវឌ្ឍនៃវិស័យធានារ៉ាប់រងនៅកម្ពុជា តោះចូលមើលវីដេអូខាងក្រោមនេះ៖

សម្រាប់ព័ត៌មានលម្អិតពីគម្រោងនានា សូមចូលទៅកាន់៖

  • គេហទំព័រ មេនូឡាយហ្វ៍ ខេមបូឌា manulife ចង់ដឹងគម្រោងមួយណាសក្ដិសមនឹងអ្នក ទទួលការប្រឹក្សាដោយឥតគិតថ្លៃ ដោយចូលទៅកាន់ manulife.com.kh/en/contact-us.html
  • ឬទាក់ទងមកលេខទូរសព្ទឥតគិតថ្លៃ ៖ 1800 211 211៕

គម្រោងការពារអាយុជីវិត

អត្ថបទ៖ សុខុន សុម៉ាភាវី

អត្ថបទថ្មី