សូន្យ​ហើយ! Rooney ដឹក​នាំ Derby ធ្លាក់​ទៅ​កាន់​លីគ​ទី​៣​ជា​លើក​ដំបូង​ចាប់​តាំង​ពី​ឆ្នាំ​​១៩៨៦

  • 2022-04-19 02:52:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្លឹប Derby County ត្រូវ​បាន​កាត់​ចេញ​ពី​​​ក្របខណ្ឌ Championship ហើយ បន្ទាប់​ពី​ចាញ់ Queens Park Rangers ១-០ កាល​ពី​យប់​មិញ។

មួយ​គ្រាប់​ជ័យជម្នះ​របស់ Queens Park ធ្វើ​បាន​ដោយ​កីឡាករ Luke Amos នៅ​នាទី​៨៨ ខណៈ​លទ្ធផល​នេះ​​ធ្វើ​ឲ្យ​ក្រុម​​លោក Wayne Rooney ត្រូវ​កាត់​ចេញ​​ធ្លាក់​ទៅ​លេង​នៅ League One។ នេះ​មាន​ន័យ​​ថា Derby នឹង​ធ្លាក់​ទៅ​លេង​លីគ​​ទី​៣​របស់​អង់គ្លេស​ជា​លើក​ដំបូង​​ចាប់​តាំង​ពី​ឆ្នាំ​១៩៨៦។

Rooney បាន​ចូល​ដឹក​នាំ Derby ដំបូង​​កាល​ពី​ឆ្នាំ​២០២០ ដោយ​កាល​នោះ​គេ​ដើរ​តួ​ជា​អ្នក​ចាត់​ការ​ផង​​និង​កីឡាករ​ផង។ រហូត​ដល់​រដូវ​កាល​២០២១-២១ បុរស​វ័យ​៣៦​ឆ្នាំ​បាន​កាន់​​ជា​តួ​នាទី​អ្នក​ចាត់​ការ​អចិន្ត្រៃយ៍​តែ​ម្ដង។ យ៉ាងណាមិញ រដូវ​កាល​ដំបូង​សម្រាប់ Rooney មិន​បាន​ជួប​ផ្លែផ្កា​ល្អ​ឡើយ។

ក្របខណ្ឌ Championship បច្ចុប្បន្ន​ក្លឹប Fulham កំពុង​ឈរ​កំពូល​​តារាង​​មាន​៨៣​ពិន្ទុ គម្លាត​ពី​ក្រុម​ពីរ Bournermouth ៦​ពិន្ទុ។ ទាំង​ Fulham និង Bournermouth នៅ​សល់​​៥​ប្រកួត​​ទៀត​ដែល​ត្រូវ​លេង​ក្នុង​លីគ ដើម្បី​​រក​មួយ​ក្រុម​ជា​ជើងឯក៕ ​

ប្រភព៖ BBC   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

អត្ថបទពេញនិយម