​ប្រធាន​ក្លឹប​ Tiger ទម្លាយ​ថា​ មិន​មែន​តែ ទិត្យ​ឈី ទេ​ មាន​២​នាក់​ទៀត​ដែល​មិន​គោរព​វិន័យ​

  • 2022-04-19 07:46:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​លោក AKIHIRO KATO ប្រធាន​ក្លឹប​ Angkor Tiger បាន​ទម្លាយ​ថា ករណី​ដែល​មិន​គោរព​វិន័យ​ដូច​កីឡាករ ស្រាំង ទិត្យ​ឈី នៅ​មាន​២​នាក់​ផ្សេង​ទៀត ប៉ុន្តែ​ក្លឹប​មិន​សម្រេច​បញ្ចប់​ដូច ស្រាំង​ ទិត្យ​ឈី ដោយសារ​តែ​ពីរ​នាក់​ផ្សេង​ទៀត​នោះ​សន្យា​ថា​ នឹង​ផ្លាស់ប្ដូរ​អាកប្បកិរិយា​។

លោក Kato ឆ្វេង(​រូបថត Tiger)

​​ប្រធាន​ក្លឹប​ខាង​​​លើ​បាន​ប្រាប់​ Sabay ​​ថា « ​មុន​ពេល​ឈាន​ដល់​ការ​បញ្ចប់​កិច្ចសន្យា​ជា​មួយ ទិត្យ​ឈី ក្លឹប​​​បាន​​ព្រមាន​ជា​ច្រើន​ដង​រួច​ហើយ។ ​ខ្ញុំ​ពិត​ជា​សុំ​ទោស​សម្រាប់​ការ​បង្កើត​ឲ្យ​​​រឿង​នេះ​ក្នុង​វិស័យ​បាល់ទាត់​កម្ពុជា​ »។ ​

​ ​ប្រធាន​ក្លឹប​ជន​ជាតិ​ជប៉ុន​ខាង​លើ​បាន​និយាយ​​ទៀត​​​ថា​ «​យើង​បាន​ចាប់​ផ្ដើម​បង្កើត​ Cambodian Premier League ពី​​ពេល​នេះ​ទៅ​។ ដូច្នេះ​​យើង​គួរ​តែ​រៀបចំ​ឲ្យ​មាន​កម្រិត​កីឡាករ​អាជីព​ចាប់​ពី​ពេល​នេះ​តទៅ​ដែរ​» ។ យុទ្ធនាការ​របស់​ Angkor Tiger គឺ​​ផ្ដល់​ឲ្យ​​​ក្ដី​សុបិន្ដ​, ជំនឿ​ចិត្ត និង​ភាព​ក្លាហាន​សម្រាប់​ប្រជា​ជន​កម្ពុជា ពិសេស​អ្នក​ខេត្ត​សៀមរាប​។ នេះ​ជា​ការ​បន្ថែម​របស់​លោក Kato ។

​​មុន​នេះ​ដែរ​ក្នុង​សេចក្ដី​ថ្លែង​ការ​របស់​ក្លឹប Angkor Tiger បាន​ប្រកាស​ថា ក្លឹប​​បាន​សម្រេច​លុប​ចោល​កិច្ច​សន្យា​រវាង​ក្លឹប និង​កីឡាករ ស្រាំង ទិត្យ​ឈី ព្រម​ទាំង​មិន​មាន​សំណង​អ្វី​នោះឡើយ។ ប៉ុន្តែ​កាល​ពី​ពេល​ថ្មី​ៗ​​នេះ​ខ្សែ​ការពារ​ខាង​លើ ​បាន​ប្រាប់​ Sabay ​ថា គេ​ធ្លាប់​​មាន​​ កំហុស​មក​យឺត​ម្ដង និង​អវត្តមាន​​ពេល​ហ្វឹកហាត់​២​ដង។ ប៉ុន្តែ​​​ការ​​មក​យឺត និង​​អវត្តមាន​នេះ​សុទ្ធ​ត្រូវ​បាន​ពិន័យ​ដោយ​ការ​កាត់​លុយ​រួច​ហើយ​​៕ ​​​​​​​​​​

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​

អត្ថបទថ្មី