ស្រាំង ទិត្យឈី ចេញមុខបកស្រាយឆ្លើយតបនឹងសេចក្ដីថ្លែងការណ៍របស់ Angkor Tiger
- 2022-04-19 13:32:17
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ស្រាំង ទិត្យឈី ចេញមុខបកស្រាយឆ្លើយតបនឹងសេចក្ដីថ្លែងការណ៍របស់ Angkor Tiger
ចន្លោះមិនឃើញ
កីឡាករ ស្រាំង ទិត្យឈី បានធ្វើការចេញមុខបកស្រាយលើបណ្ដាញសង្គមហ្វេសប៉ុករបស់ខ្លួនអម្បាញ់មិញនេះទាក់ទងនឹងសេចក្ដីថ្លែងការណ៍របស់ Angkor Tiger ដែលបានលុបចោលកិច្ចសន្យារវាងក្លឹបនិងខ្លួនដោយគ្មានសំណងដោយសារតែមិនគោរពវិន័យ។
បើតាមសេចក្ដីថ្លៃងការណ៍របស់ Angkor Tiger ទិត្យឈីត្រូវបានក្លឹបបញ្ចប់កុងត្រាដោយគ្មានសំណង ដោយសារតែមានអាកប្បកិរិយាមិនសមរម្យចំពោះក្លឹប មិនបានគោរពវិន័យដូចជាមកហ្វឹកហាត់យឺតយ៉ាវ និងការឈប់សំរាកដោយគ្មានហេតុផលច្បាស់លាស់ ដោយចង់ឃើញការកែប្រែកំហុសខាងក្លឹបក៏ព្យាយាមចរចាជាច្រើនលើកច្រើនសារ ប៉ុន្តែត្រូវកីឡាកររូបនេះបដិសេធ មិនទទួលស្គាល់កំហុស។
ទាក់ទងនឹងសេចក្ដីថ្លែងការណ៍មួយនេះ ស្រាំង ទិត្យឈី ក៏បានបកស្រាយថា គេពិតជាធ្លាប់បានមកហ្វឹកហាត់យឺតយ៉ាវ និងធ្លាប់អវត្តមានពិតមែនក៏ប៉ុន្តែក៏បានជូនដំណឹងទៅគ្រូផងដែរដោយបានសូមទោសត្រឹមត្រូវ ហើយគ្រូក៏ថាអត់មានបញ្ហាអីដែរ ហើយគេក៏បានត្រូវបានក្លឹបកាត់ប្រាក់ខែទៅតាមវិន័យទាក់ទងនឹងកំហុសមួយនេះផងដែរ។
កីឡាករ ទិត្យឈីក៏បានលើកឡើងផងដែរថា មិនដែលបានឃើញ និងទទួលលិខិតព្រមានជាលាយលក្ខណ៍អក្សរពីក្លឹបទេ ហើយក៏មិនដែលបានទទួលការចរចាពីខាងក្លឹបម្ដងណាឡើយទាក់ទងនឹងបញ្ហានេះ ដោយសុខៗខាងក្លឹបក៏បញ្ចប់កុងត្រាខ្លួនតែម្ដង។
កីឡាករខាងលើក៏បានបន្តផងដែរថា ទាក់ទងនឹងការបង្ហោះលើបណ្ដាញសង្គមហ្វេសប៉ុករបស់ខ្លួនកន្លងមកទាក់ទងនឹងរឿង Angkor Tiger ផ្ដាច់កុងត្រាខ្លួនគឺដោយសារតែ គេចង់ឲ្យសាធារណៈជន ដើម្បីឲ្យក្លឹបរកដំណោះស្រាយឲ្យគេប៉ុណ្ណោះ។
ពាក់ព័ន្ធនឹងការបញ្ចប់កិច្ចសន្យាដោយគ្មានសំណងពី Angkor Tiger នេះ ទិត្យឈីក៏បានធ្លាប់ដាក់ពាក្យសុំអន្តរាគមន៍ពីខាងសហព័ន្ធកីឡាបាល់ទាត់ផងដែរដោយដោះស្រាយខាងក្លឹបបានព្រមបង់សំណងឲ្យទិត្យឈីចំនួនប្រាក់ខែ៣ខែ ហើយកីឡាករនេះក៏យល់ព្រម ប៉ុន្តែនៅពេលដែលទិត្យឈីទៅទាមទារសំណងពីក្លឹបដូចអ្វីដែលបានឯកភាពគ្នា ខាងក្លឹបមិនព្រមឲ្យប្រាក់ខែ៣ខែពេញ ឲ្យតែ៥% នៃកិច្ចសន្យា២ឆ្នាំ ដែលបង្កឲ្យនាំមានរឿងរ៉ាវបែបនេះ៕
ខាងក្រោមនេះជាវិដេអូបកស្រាយទាំងស្រុងរបស់ កីឡាករ ស្រាំង ទិត្យឈី៖
ខាងក្រោមនេះជាសេចក្ដីថ្លែការណ៍របស់ Angkor Tiger៖
អានបន្ថែម៖