បានដាក់ប្រាក់សន្សំនៅធនាគារ ហ្វីលីព ហើយឬនៅ? មោះ មកដឹងឱ្យកាន់តែច្បាស់ពីរបៀបមើលលេខកូដចាប់រង្វាន់

  • 2022-04-30 01:45:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


បានដាក់ប្រាក់សន្សំនៅធនាគារ ហ្វីលីព ហើយឬនៅ?

កាលពីពេលកន្លង ៣ខែមកនេះ ធនាគារ ហ្វីលីព បានមានកម្មវិធីប្រូម៉ូសិន ក៏ដូចជាមានការផ្ដល់ជូននូវសំលេខកូដ ដើម្បីចាប់រង្វាន់ធំៗជាច្រើនជូនដល់អតិថិជនដែលដាក់ប្រាក់សន្សំក្នុងធនាគារ ហ្វីលីព។

សម្រាប់អតិថិជន ដែលបានដាក់ប្រាក់សន្សំចាប់ពី 1000 ដុល្លារឡើង នឹងមានសិទ្ធិទទួលបានលេខកូដសម្រាប់ចាប់រង្វាន់។ ដើម្បីទទួលបានលេខកូដអតិថិជនអាចទៅកាន់ សាខាណាមួយរបស់ធនាគារ ហ្វីលីព ដែលបុគ្គលិកនឹង រង់ចាំផ្ដល់ជូនលេខកូដចាប់ពីថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២២ តទៅ។

តួយ៉ាង កាលពីពេលថ្មីៗកន្លងទៅនេះ ធនាគារហ្វីលីព ទើបតែបញ្ចប់យ៉ាងជោគជ័យ ក្នុងជំហានទីមួយនៃកម្មវិធីប្រូម៉ូសិនរបស់ខ្លួន ហើយការចាប់រង្វាន់លើកទី០១ នឹងប្រព្រឹត្តធ្វើឡើងនៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២២។

ចាំអីទៀត? គ្រាន់តែបើកគណនី នៅសាខាធនាគារ ហ្វីលីព ហើយដាក់ប្រាក់សន្សំចាប់ពី1000ដុល្លារឡើងទៅ លោកអ្នកនឹងទទួលបានអត្ថប្រយោជន៍ផ្សេងៗ ជាមួយនឹងឱកាសឈ្នះរង្វាន់ជាច្រើនរួមមាន៖

  • រថយន្ត Lexus LX 570 2021 Kuro Black Edition មួយរង្វាន់
  • ម៉ូតូ Honda Dream 2022 ចំនួន 26 រង្វាន់
  • ទូរសព្ទ iPhone 13 Pro Max 256G ចំនួន 26 រង្វាន់
  • កង់ Giant Talon ចំនួន 26 រង្វាន់។

សម្រាប់ការចាប់រង្វាន់លើកទី1 នឹងប្រព្រឹត្តទៅនៅថ្ងៃទី16 ខែឧសភា ឆ្នាំ2022 តាមរយៈការផ្សាយផ្ទាល់នៅលើហ្វេសប៊ុកផេករបស់ធនាគារ PhillipBank Cambodia (ហ្វីលីព)៖

សម្រាប់ព័ត៌មានបន្ថែម៖

  • ហ្វេសបុកផេក៖ PhillipBank Cambodia
  • លេខទូរសព្ទ៖ 086 930 000/089 989 818 (24/7)៕

អត្ថបទ៖ សុខុន សុម៉ាភាវី