Sterling និយាយ​បែប​ណា​ពី​​អនាគត​​នៅ​ Man City ខណៈ​កុងត្រា​នឹង​បញ្ចប់​នៅ​ឆ្នាំ​ក្រោយ​

  • 2022-04-25 13:29:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ប្រយុទ្ធ​ Raheem Sterling នឹង​ចប់​កុងត្រា​នឹង​ក្លឹប​ Manchester City នៅ​ឆ្នាំ​២០២៣ខាង​មុខ​ហើយ​ ដោយ​ក្នុង​រដូវកាល​នេះ​កីឡាករ​នេះ​បាន​ចូល​លេង​ឲ្យ​ក្លឹប​នេះ​បាន​៤១ប្រកួត​ និង​រក​បាន​ ១៤គ្រាប់​។

ដោយ​សារ​កុងត្រា​ Sterling នឹង​ឈាន​ដល់​ឆ្នាំ​ចុង​ក្រោយ​នៅ​ឆ្នាំ​ក្រោយ​នេះ​ អ្នក​កាសែត​ក៏​បាន​សួរនាំ​គេនៅ​ក្នុង​សន្និសីទ​ត្រៀម​ប្រកួត​តទល់​នឹង​ Real Madrid ក្របខ័ណ្ឌ​ UEFA Champions League វគ្គ​ពាក់​កណ្ដាល​ក្នុងថ្ងៃនេះ ពី​អនាគត​របស់​គេ​នៅ​ Man City នឹង​ទៅ​ជា​យ៉ាង​ណា​។

ខ្សែ​ប្រយុទ្ធ​រុប​នេះ​បាន​និយាយ​ថា​៖" នៅ​ក្នុង​ពេល​នេះ​ ខ្ញុំ​កំពុង​តែ​ពេញ​ចិត្ត​នឹង​លេង​ និង​ជួយ​ក្រុម​របស់​ខ្ញុំ​។ នេះ​ជា​រឿង​សំខាន់​បំផុត​ដែល​ត្រូវ​ធ្វើ​។ រី​ឯ​រឿង​កុងត្រា​ទៅ​មុខ​ម៉េច​អី​ហ្នឹង​ ខ្ញុំ​គិត​ថា​​មិន​គួរ​ទាន់​និយាយ​ទេ​​។ គ្រាន់​តែ​ដឹង​ថា​ពេល​នេះ​ខ្ញុំ​ពេញ​ចិត្ត​នឹង​លេង​ឲ្យ​ក្រុម​ខ្ញុំ ហើយ​អ្វី​ៗ​នឹង​ដឹង​នៅ​ចុង​រដូវកាល​នេះ​ "។

បើ​យោង​តាម​កំពូល​អ្នកកាសែត​ Fabrizio Romano កុងត្រា​ថ្មី​រវាង​ Sterling និង​ Man City កំពុង​តែ​និយាយ​ពិភាក្សា​គ្នា​ហើយ​៕

ប្រភព៖ BBC   អត្ថបទ៖ សេរី មង្គល

អត្ថបទថ្មី