សុធីតា សម្រុកពាក់មកុដថតឲ្យអស់ចិត្ត ខណៈជិតរកឃើញម្ចាស់ថ្មី ថែមទាំងពោលពាក្យមានន័យជ្រៅ

  • 2022-04-26 06:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បវរកញ្ញាកម្ពុជា Miss Grand Cambodia 2021 ប៉ូគីមថេង សុធីតា ធ្វើឲ្យអ្នកគាំទ្រសោកស្តាយជំនួស ក្រោយឃើញនាងសម្រុកពាក់មកុដថតដើម្បីឲ្យអស់ចិត្តព្រោះជិតឃ្លាតឆ្ងាយពីរបស់មួយនេះ ដោយជិតរកឃើញម្ចាស់ថ្មីដែលត្រូវជំនួសតំណែងនេះ។

នៅថ្ងៃទី២៦ខែមេសាឆ្នាំ២០២២ Miss Grand Cambodia 2021 ប៉ូគីមថេង សុធីតា បានធ្វើឲ្យអ្នកគាំទ្រភ្ញាក់ផ្អើលនិងសោកស្តាយជំនួសរូបនាង ក្រោយឃើញបវរកញ្ញារូបនេះ បានបង្ហាញរូបថតជាច្រើនសន្លឹកនៅលើគណនីហ្វេសប៊ុក ដោយបង្ហាញមកុដដ៏មានតម្លៃដែលនាងបានគ្រងរយៈពេលកន្លងមក ហើយឥឡូវក៏និងត្រូវផ្លាស់វេនឲ្យអ្នកថ្មីដែរ ខណៈម្ចាស់ថ្មីជិតរកឃើញហើយនោះ។

បវរកញ្ញា ប៉ូគីមថេង សុធីតា បានយកមកុដដែលខ្លួនធ្លាប់គ្រងកន្លងមកយកមកពាក់ថតយ៉ាងមានក្តីសុខ ដោយបានពោលពាក្យយ៉ាងចាក់ដោតទៀតផង ក្នុងនោះបវរកញ្ញារូបនេះបាននិយាយថា «ជិតដល់ពេលវេលាដែលអ្នករកបានម្ចាស់ថ្មីហើយ ដូចនេះសុំពាក់ សុំថតជាមួយអ្នកអោយអស់ចិត្តតែម្តង មកុដមាសដ៏ប្រណិតរបស់ខ្ញុំអើយ អរគុណគ្រប់យ៉ាងសំរាប់ពេលវេលាកន្លងមកដែលនៅជាមួយគ្នា តស៊ូជាមួយគ្នា» ។ មិនត្រឹមតែប៉ុណ្ណោះកាលពីថ្ងៃទី២៤ខែមេសាឆ្នាំ២០២២កន្លងទៅថ្មីៗនេះ សុធីតា ក៏បាននិយាយរឿងមកុដនេះផងដែរដោយបានពោលថា «មកុដមើលទៅស្រស់ស្អាត តែវាមិនងាយស្រួលទេនៅក្នុងការដណ្តើម ហើយរឹតតែមិនងាយស្រួលទៅទៀតប្រសិនបើអ្នកបានគ្រង តែជឿរខ្ញុំ អ្នកនិងជាមនុស្សស្រីដែលខ្លាំងនិងពូកែបំផុតប្រសិនបើអ្នកធ្វើបាន កុំខ្លាច ក្នុងការរត់តាមក្តីស្រមៃរបស់ខ្លួនឯង សុធីតានិងជាកំលាំងចិត្តណា»

ក្រោយឃើញ សុធីតា ពាក់មកុដថតនិងពោលពាក្យបែបនេះ ស្រាប់តែអ្នកគាំទ្រចូលមកខមមិនភ្លាម ដោយអ្នកខ្លះនិយាយថា បងដា ម្កុតនឹងអត់បានលើបងទេអី បើបងចូលTop10ចឹង ចំណែកអ្នកខ្លះទៀតថា មិនទាន់អស់ចីត្តទេបង បើអាចចង់អោយពាក់រហូត៕

អត្ថបទ៖ Tep Sovannmoly