Pochettinoថា​ ១០០%​ លោក​នឹង​ដឹកនាំ​ PSG បន្ត​ ហើយ​ Mbappe ក៏​នៅ​បន្ត​ផង​ដែរ​នៅ​រដូវកាល​ក្រោយ​​

  • 2022-04-28 13:33:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក​ Mauricio Pochettino គ្រូបង្គោលក្លឹប​ Paris Saint Germain ត្រូវ​បាន​សួរ​ពី​​អនាគត​នៅ​ដឹកនាំ​ក្លឹប​បារាំង​នេះ​មាន​ភាគរយ​ដែរ​សម្រាប់​រដូវកាល​ក្រោយ​។ នេះ​បើ​យោង​តាម​ ​អ្នកកាសែត​ Fabrizio Romano បាន​ធ្វើ​ការ​ចុះ​ផ្សាយ​ក្នុង​ថ្ងៃ​នេះ។

លោក​ក៏​បាន​ឆ្លើយ​ថា​៖" នៅ​ក្នុង​ថ្ងៃ​នេះ​​ ១០០% ខ្ញុំ​​នឹង​នៅ​ដឹកនាំ​ក្លឹប​នេះ​បន្ត​ ហើយ​ខ្សែ​ប្រយុទ្ធ​ Kylian Mbappe ក៏​អញ្ចឹង​ផង​ដែរ​ "។

ទាំង​អនាគត​របស់​ លោក​ Pochettino​ និង​ Mbappe ហាក់​ដូច​ជា​មិន​ច្បាស់​នៅ​រដូវកាល​ក្រោយ​នេះ​។

ចំពោះ​លោក​ Pochettino ត្រូវ​បាន​សារព័ត៌មាន​ជា​ច្រើន​ចុះ​ផ្សាយ​ថា​ PSG នឹង​បណ្ដេញ​លោក​ចេញ​ក្រោយ​ឈ្នះ​ពាន​ Ligue 1 នៅ​រដូវកាល​នេះ​ ព្រោះ​តែ​លទ្ធផល​ធ្លាក់​ចេញ​ពី​ប្រកួត​ Champions League ត្រូវ​បាន​អ្នកគាំទ្រ​ PSG ក៏​ដូច​ជា​ថ្នាក់​ដឹកនាំ​ PSG មិន​ពេញ​ចិត្ត​ដោយ​ចង់​ដេញ​លោក​ចេញ​។

រី​ឯ​អនាគត​ Mbappe វិញ​គេ​នៅ​តែ​មិន​ទាន់​សម្រេច​ច្បាស់លាស់​ថា​នឹង​ទៅ​លេង​ Real Madrid ឬ​បន្ត​នៅ​ PSG នៅ​រដូវកាល​ក្រោយ​៕

អត្ថបទ៖ ហ៊ីម រស្មី