មិនគួររំលង! អ្នកស្រី ណោម ប៊ុនណាក់ ប្រាប់គន្លឹះបង្កើតអាជីវកម្មកែច្នៃសំរាម ទៅជារបស់ប្រើប្រាស់ បង្កើតការងារជូនជនពិការ
- 2022-05-03 03:40:03
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មិនគួររំលង! អ្នកស្រី ណោម ប៊ុនណាក់ ប្រាប់គន្លឹះបង្កើតអាជីវកម្មកែច្នៃសំរាម ទៅជារបស់ប្រើប្រាស់ បង្កើតការងារជូនជនពិការ
ចន្លោះមិនឃើញ
អ្នកស្រី ណោម ប៊ុនណាក់ ជានាយកប្រតិបត្តនៃអាជីវកម្មឬសហគ្រាសសង្គម Villageworks Cambodia ដែល ផលិតសម្ភារៈប្រើប្រាស់ប្រចាំថ្ងៃដោយកែច្នៃ ចេញពីសំរាមឬកាកសំណល់រឹងដែលអាចច្នៃឡើងវិញបានដូចជា ប៉ាវស៊ីម៉ង់ត៍ច្នៃទៅជា កាបូបស្ពាយសម្រាប់នារី កាតាបសម្រាប់ក្មេងៗតូចៗ ថង់យួរទំហំធំ ប្រអប់ដាក់ប៊ិច និងសម្ភារៈផ្សេងៗជាច្រើនទៀត។
សហគ្រាសសង្គម Villageworks បង្កើតឡើងតាំងពីឆ្នាំ ២០០១ ផ្ដល់សេវាកម្មនៅកម្ពុជាអស់រយៈពេលជាង ២០ ឆ្នាំ គឺជាសហគ្រាសសង្គមសង្គមដែលទទួលស្គាល់និងក្លាយទៅជាសមាជិកនៃ WFTO - អង្គការពាណិជ្ជកម្មយុត្តិធម៌ពិភពលោក នៅឆ្នាំ ២០១៥។ សហគ្រាសសង្គមមួយនេះ មានគោលបំណង ២យ៉ាងធំគឺ ផ្តល់ការងារឬប្រាក់ចំណូល សម្រាប់ប្រជាជនក្រីក្រ និងរួមចំណែកជាផ្នែកមួយជួយដល់ការសំអាតបរិស្ថាន។ មិនត្រឹមតែ ជួយដល់បរិស្ថានប៉ុណ្ណោះទេ តែបានជួយបង្កើតការងារជូនជនពិការភាពច្រើនជាង ៣០០ នាក់ ក្នុងការបង្កើតប្រភពចំណូលសម្រាប់ខ្លួនឯង និងក្រុមគ្រួសារផងដែរ។
ចង់ដឹងច្បាស់អំពីអាជីវកម្មមួយនេះ សូមទស្សនាបទសម្ភាសន៍ជាមួយម្ចាស់សហគ្រាសសង្គម Villageworks Cambodia ដែលបង្ហាញអំពីបទពិសោធន៍កែច្នៃសំរាមទៅជា សម្ភារៈប្រើប្រាស់ប្រចាំថ្ងៃ និងជួយបង្កើតចំណូលជូនជនពិការជាច្រើនរយក្រុមគ្រួសារ នៅវីដេអូខាងក្រោមនេះ៕
សូមទស្សនាវីដេអូខាងក្រោម៖