ទើបដឹង! បុរសក្នុងក្តីស្រមៃរបស់បវរកញ្ញាចក្រវាល ងិន ម៉ារ៉ាឌី តាមពិតសាមញ្ញៗសោះ

  • 2022-05-03 04:06:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បវរកញ្ញាចក្រវាលកម្ពុជាឆ្នាំ២០២២ Miss Uneverse ងិន ម៉ារ៉ាឌី មានក្តីស្រមៃចង់បានបុរសក្នុងសុបិន្តបែបសាមញ្ញៗងាយស្រួលអញ្ចឹងសោះ។

ជាការពិតណាស់មនុស្សម្នាក់ៗមិនថាស្រីរឺប្រុសនោះទេ តែងតែមានគូ ហើយម្នាក់ៗគិតក្នុងចិត្តរឺក៏មានក្តីសុបិន្តរបស់ខ្លួនជានិច្ចចំពោះបុរសរឺនារីដែលជាក្តីស្រមៃរបស់ខ្លួនទៅពេលអនាគត។ ជាក់ស្តែងថ្ងៃនេះ បវរកញ្ញាចក្រវាលកម្ពុជា២០២១ ងិន ម៉ារ៉ាឌី បានប្រាប់Sabay ឲ្យដឹងថា បុរសដែលជាក្តីស្រមៃរបស់នាងទៅថ្ងៃខាងមុខ គឺបុរសនោះជាមនុស្សរាងចំណាស់បន្តិច មានចរិកចាស់ទុំ ចិត្តទូលាយ អាចទទួលយកអ្វីដែលនាងមាន ស្រលាញ់នាងជានាង និងស្រលាញ់គ្រុមគ្រួសារ ហើយអាចមើលថែរនាងបាន ដោយចេះយល់អធ្យាស្រ័យគ្នាទៅវិញទៅមក។

បវរកញ្ញារូបនេះបានបន្ថែមឲ្យដឹងទៀតថា តាមពិតទៅនាងស្រលាញ់មនុស្សប្រុសដែលមានចិត្តទូលាយ មិនមែនជាចរិកក្មេង ដោយធ្វើអ្វីទៅតាមតែចិត្តខ្លួនឯងនោះទេ។ ម៉ារ៉ាឌី សើចតិចៗហើយពោលថា៖ «ខ្ញុំក្មេងមែន ប៉ុន្តែ អាចនិយាយបានថាខ្ញុំមានចរិកចាស់ទុំ ហើយខ្ញុំចូលចិត្តយកបញ្ហារឺដំណោះស្រាយអី យកមកនិយាយគ្នា ជាជាងយើងខឹងគ្នា ជាជាងយើងឈ្លោះប្រកែកគ្នា ហើយសម្រាប់បុរសគឺមិនប្រកាន់ពូជសាសន៍ទេ មិនថាជនជាតិខ្មែររឺបរទេសនោះទេ សំខាន់ឲ្យតែស្រលាញ់ខ្ញុំពិតប្រាកដ»

បញ្ជាក់ផងដែរថាបវរកញ្ញាចក្រវាល ងិន ម៉ារ៉ាឌី បន្ទាប់ពីត្រឡប់មកពីប្រឡងនៅលើឆាកអន្តរជាតិរួចមក ឃើញថា នាងមានឈ្មោះល្បីល្បាញខ្លាំងមួយរូបដែរនៅលើវិថីបវរកញ្ញា ដោយសព្វថ្ងៃនាងមមាញឹកជាមួយការងារជាច្រើន ដូចជា ដើរជាតួសម្តែងរឿង និងរវល់ជាមួយការងារផ្សេងៗទៀតផងដែរ ។ បវរកញ្ញារូបនេះ មានរូបរាងស្អាតតូចច្រឡឹងគួរឲ្យស្រលាញ់ ទាំងអត្តចរិក ពាក្យសម្តី ជាពិសេសនាងអាចប្រើប្រាស់ភាសារអង់គ្លេសបានយ៉ាងស្ទាត់ជំនាញទៀតផង ដែលចំណុចនេះហើយធ្វើឲ្យគេគ្រប់គ្នាស្ងើចសរសើរ គ្រាប់គ្នា បើទោះជា ម៉ារ៉ាឌី មិនបានចូលដល់តំណែងTop ណាមួយនៅក្នុងកម្មវិធីប្រឡងនៅលើឆាកអន្តរជាតិក៏ដោយ តែនាងពេញចិត្តនៅក្នុងការនាំយកអត្តសញ្ញាណខ្មែរ និងអ្វីៗដែលជារបស់ខ្មែរ បង្ហាញនៅលើឆាកអន្តរជាតិ៕

អត្ថបទ៖ Tep Sovannmoly