Thomas Muller បន្ត​កុងត្រា​ថ្មី​ជា​មួយ​ Bayern Munich រហូត​ដល់​ឆ្នាំ​ ២០២៤

  • 2022-05-03 12:28:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ប្រយុទ្ធ​ Thomas Muller បាន​ធ្វើ​ការ​បន្ត​កុងត្រា​ថ្មី​ជា​មួយ​ក្លឹប​ Bayern Munich រយៈ​ពេល​១ឆ្នាំ​បន្ថែម​ទៀត​ រហូត​ដល់​ថ្ងៃ​ទី​៣០ ខែ​មិថុនា​ ឆ្នាំ​២០២៤ ខាង​មុខ​។

Muller បាន​ចាប់​អាជីព​កីឡាករ​បាល់ទាត់ជា​មួយ​ Bayern ​តាំង​ពី​អាយុ​១០ឆ្នាំ​ ។ កីឡាករ​នេះ​លេង​ឲ្យ​ក្លឹប​នេះ​តាំង​ពី​ក្រុម​ថ្នាល​ ផ្លាស់​មក​ក្រុម​បម្រុង​ រហូត​ផ្លាស់​មក​ក្រុម​ឈុត​ធំ​នៅ​ឆ្នាំ​២០០៩។

តាំង​ពី​ចូល​មក​ក្រុម​ឈុត​ធំ​របស់​ Bayern ចាប់​តាំង​ពី​ឆ្នាំ​២០០៩មក Muller ឈ្នះបាន​ពាន​លីគ​កំពូល​អាល្លឺម៉ង់​ជា​មួយ​ក្លឹប​នេះ​រហូត​ទៅ​ដល់​ ១២ដង​ ឈ្នះ​ UCL ២ដង​ UEFA Supercup ២ដង FIFA Club World Cup ២ដង German Super Cup ៧ដង German Cup ៦ដង។ កីឡាករ​រូប​នេះ​ក៏​ធ្លាប់​ឈ្នះ​ពាន​ FIFA World Cup ជា​មួយ​ក្រុម​ជម្រើស​ជាតិ​អាល្លឺម៉ង់​របស់​ខ្លួន​ផង​ដែរ​។

ក្នុង​រដូវកាល​នេះ​ កីឡាករ​នេះ​ចូល​លេង​ឲ្យ​ Bayern បាន​៤២ប្រកួត​ និង​ស៊ុត​ចូល​១២គ្រាប់​ ដែល​ចូល​រួម​ចំណែក​ជួយ​ឲ្យ​ឈ្នះ​ពាន​ Bundesliga៕

អត្ថបទ៖ សេរី មង្គល

អត្ថបទថ្មី