"ដើម​ព្នៅ​" រុក្ខជាតិ​ដ៏​ពិសិដ្ឋ​ក្នុង​ព្រហ្មញ្ញ​សាសនា​ មាន​តម្លៃ​មិន​អាច​ខ្វះ​បាន​ក្នុង​សង្គម​ខ្មែរ​

  • 2022-05-10 06:53:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ដើម​ព្នៅ​មាន​សារប្រយោជន៍​ដ៏​អស្ចារ្យ​ ជា​រុក្ខជាតិ​ដ៏​​ខ្ពង់ខ្ពស់​ក្នុង​សាសនា​ព្រាហ្មណ៍ និង​ជា​ឱសថ​ព្យាបាល​រោគ គួរ​ជនជាតិ​ខ្មែរ​​ចូលរួម​ដាំ​ឡើង​វិញ​កុំ​ឱ្យ​បាត់បង់​។

តាម​ក្បួន​តម្រា​បុរាណ​បាន​និយាយ​ថា​ព្នៅ អាច​ប្រើ​ជា​ឱសថ​សម្រាប់​ព្យាបាល​រោគ ជា​ថ្នាំ​ចម្រើន​អាយុ ជួយ​សរីរាង្គ​កាយ​មនុស្ស​បាន​ច្រើន ជួយ​ឱ្យ​មាន​កម្លាំង សាច់​សម្បុរ​ស្អាត​។​ល។

រុក្ខជាតិ​នេះ​ត្រូវ​បាន​លើក​តម្កើង​ក្នុង​សាសនា​ព្រាហ្មណ៍ ដោយ​គេ​តែង​និយាយ​ថា ជា​រុក្ខជាតិ​របស់​ព្រះសិវៈ ព្រោះ​ស្លឹក​របស់​វា​ក្នុង​មួយ​ទង​មាន​៣​សន្លឹក​ ដូច​គ្នា​នឹង​លំពែង​ត្រីសូល៍ ហើយ​ក៏​ដូចជា​​ព្រះនេត្រ​ព្រះ​ឥសូរ​​ដូច្នោះ​ដែរ។ ស្លឹក​ទាំង​៣​ក៏​ជា​តំណាង​ ព្រះ​សិវៈ ឬ​ព្រះ​ឥសូរ, តំណាង​ឲ្យ​ព្រះ​វិស្ណុ​ និង​ព្រះព្រហ្ម​ជា​អាទិទេព​ធំ​ទាំង​៣​ក្នុង​ព្រហ្មញ្ញសាសនា។​

ក្រៅ​ពី​នោះ​ ព្នៅ​គឺជា​រុក្ខជាតិ​ប្រើ​ក្នុង​ព្រះរាជ​ពិធី​របស់​ព្រះមហាក្សត្រ ដោយ​​គេ​ប្រើ​ស្លឹក​របស់​វា​ក្នុង​ពិធី​ឡើង​គ្រងរាជ្យ​សម្បត្តិ និង​ព្រះរាជ​ពិធី​ចម្រើន​ព្រះជន្ម​របស់​ព្រះមហាក្សត្រ​ជាដើម​។ ជា​រឿយ​​ៗ​គេ​ក៏​តែង​ឃើញ​ព្រះ​មហាក្សត្រ​ខ្មែរ​សៀត​ស្លឹក​ព្នៅ​លើ​ព្រះ​កាណ៌ (គុម្ព​ត្រចៀក) ​របស់​ទ្រង់​ដោយ​សារ​ហេតុ​ផល​ដូច​រៀបរាប់​ខាង​លើ​នេះ​ឯង៕​​

អត្ថបទ៖ សៀនហួរ

អត្ថបទពេញនិយម