ដើម្បីជាតិ! សុខឡុង ម្ចាស់មេដាយសំរឹទ្ធ ប្រឹងលោតទាត់វៀតណាម រហូតដាច់សរសៃ ACL ជង្គង់
- 2022-05-23 07:10:23
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ដើម្បីជាតិ! សុខឡុង ម្ចាស់មេដាយសំរឹទ្ធ ប្រឹងលោតទាត់វៀតណាម រហូតដាច់សរសៃ ACL ជង្គង់
ចន្លោះមិនឃើញ
កីឡាករ ឈុន សុខឡុង ម្ចាស់មេដាយសំរឹទ្ធតេក្វាន់ដូកម្ពុជា បានរងរបួសដាច់សរសៃជង្គង់ ACL ហើយ ក្រោយពីធ្វើការពិនិត្យម៉ត់ចត់ទៅ។
កីឡាករមកពីខេត្តបាត់ដំបងខាងលើបានចូលរួមប្រកួតនៅស៊ីហ្គេមប្រទេសវៀតណាមកន្លងទៅ។ រូបគេទទួលបានមេដាយសំរឹទ្ធ ក្រោយពីយកឈ្នះកីឡាករមីយ៉ាន់ម៉ា ហើយឡើងទៅជួបវៀតណាមនៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ហើយក៏រងរបួសអំឡុងពេលប្រកួត។ របួសនោះកើតឡើង ដោយសារតែរូបគេបានព្យាយាមលោតទាត់កីឡាករវៀតណាម ហើយធ្លាក់មកវិញនៅសល់ជើងមួយចំហៀងក៏ក្រឡាច់ជង្គង់តែម្ដង។ ភ្លាមៗ សុខឡុង មិនអាចដើរបាននោះទេ ដោយត្រូវគេលើក ហើយការបំពាក់មេដាយវិញ រូបគេព្យាយាមដើរទៅពាក់ទៀត។
ក្រោយពីប្រកួតចប់ ខាងគណៈកម្មការរៀបចំការប្រកួតនិងខាង NOCC របស់កម្ពុជាក៏បានបញ្ជូនគេទៅពេទ្យដើម្បីពិនិត្យផងដែរ។ ជាលទ្ធផលឃើញថាជង្គង់របស់ សុខឡុង បានដាច់សរសៃទៅហើយ ដែលគេហៅថា ACL ។ របួសនេះ តម្រូវឱ្យគេសម្រាកព្យាបាលរហូតដល់៦ខែឯណោះ ហើយក្រោយពីនោះមកទៀត នឹងចូលហាត់វិញតិចៗ ប្រសិនបើរបួសជាសះស្បើយល្អ។ គេរំពឹងថានឹងអាចជាទាន់ពេល ដើម្បីប្រកួតស៊ីហ្គេម២០២៣ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ប្រសិនបើទទួលបានការព្យាបាលល្អ និងឆាប់ជា។
កីឡាករចូលហាត់តេក្វាន់ដូតាំងពីឆ្នាំ២០១៦មកនេះ ធ្លាប់បានចូលរួមប្រកួតលើកម្មវិធីជាច្រើនមកហើយ និងបានមេដាយខ្លះៗផងដែរកន្លងមកឱ្យកម្ពុជា។ បច្ចុប្បន្ន សុខឡុង នៅសម្រាកព្យាបាលនៅផ្ទះ និងមានម្ដាយនៅមើលថែ៕