ដំណឹងល្អ! ទីបំផុត Tesla ចុះបញ្ជីនៅថៃ ជាផ្លូវការ

  • 2022-05-25 03:20:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា ក្រុមហ៊ុន Tesla បានចុះបញ្ជីជាផ្លូវការ នៅក្នុងប្រទេសថៃ ដោយវានឹងលក់ រថយន្តដឹកអ្នកដំណើរ, រថយន្តភីកអាប់ និង រថយន្តពាណិជ្ជកម្មធុនស្រាល ផងដែរ។

ដំណឹងនេះបានធ្វើឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់ពីឯកសារនៃការចុះបញ្ជីរបស់ Tesla ជាមួយក្រសួងពាណិជ្ជកម្មថៃ ត្រូវបានផ្សព្វផ្សាយនៅលើបណ្តាញសង្គម។

យោងតាមឯកសារខាងលើ ក្រុមហ៊ុន Tesla Thailand បានចុះបញ្ជីសម្រាប់ការលក់ រថយន្តដឹកអ្នកដំណើរ, រថយន្តភីកអាប់ និង រថយន្តដឹកទំនិញធុនស្រាល ជាដើម។ ទោះបីជាយ៉ាងណាក៏ដោយ មកទល់ពេលនេះ មិនទាន់មានព័ត៌មាន​អ្វី​ច្រើន​ទៀតនោះទេអំពីវា។

យ៉ាងណាមិញ វាក៏ជាដំណឹងល្អមួយសម្រាប់ប្រជាពលរដ្ឋថៃ ដែលចង់ជិះរថយន្ត Tesla ផងដែរ ព្រោះថាបច្ចុប្បន្ននេះ រថយន្ត Tesla ដែលដាក់លក់នៅថៃ គឺត្រូវបាននាំចូលដោយឈ្មួញឯកជន ជាមួយនឹងតម្លៃពន្ធថ្លៃ ធ្វើឲ្យរថយន្តមានតម្លៃខុសគ្នា ៣ ដង បើប្រៀបធៀបជាមួយតម្លៃនៅសហរដ្ឋអាមេរិក។

មិនតែប៉ុណ្ណោះ គេបានរំពឹងថា ប្រសិនបើ Tesla បើក showroom និង លក់រថយន្តដោយខ្លួនឯង នោះវាអាចកាត់បន្ថយតម្លៃរថយន្ត Tesla នៅថៃ បាន ៥០% ឯណោះ ហើយវានឹងអាចប្រកួតប្រជែងជាមួយនឹងរថយន្តចិន និងជប៉ុន នៅក្នុងទីផ្សារមួយនេះបានទៀតផង៕

អត្ថបទ៖ សេង ឡុង

អត្ថបទពេញនិយម