ត្រៀម​ៗ Salah ញញឹម​រក្សា​ជំហរ​ថា កញ្ជ្រោល​​ចង់សងសឹក Real វិញ​ណាស់

  • 2022-05-26 04:16:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ប្រយុទ្ធ​របស់ Liverpool កីឡាករ Mohamed Salah បាន​និយាយ​ថា គេ​​ពិត​ជា​មាន​កម្លាំង​ចិត្ត​ខ្លាំង​​សម្រាប់​ការ​ប្រកួត​ Champions League វគ្គ​ផ្ដាច់ព្រ័ត្រ​ទល់​នឹង​ Real Madrid បន្ទាប់​ពី​រឿង​បាន​កើត​ឡើង​កាល​ពី​ឆ្នាំ​២០១៨។

ហង្សក្រហម​នឹង​ត្រូវ​តទល់​ជាមួយ​ក្រុម​អធិរាជ​ស​នៅ​កីឡដ្ឋាន Stade de France ក្នុង​ទីក្រុង​ប៉ារីស​នៅ​យប់​ថ្ងៃ​សៅរ៍​ឈាន​ចូល​ថ្ងៃ​អាទិត្យ។ ហើយ​នេះ​ក៏​ជា​ការ​ធ្វើ​ដំណើរ​​ជួប​គ្នា​ម្ដង​ទៀត​ក្នុង​វគ្គ​ផ្ដាច់ព្រ័ត្រ UCL បន្ទាប់​ពី​ក្រុម​ទាំង​ពីរ​ធ្លាប់​ប៉ះ​គ្នា​កាល​ពី​ឆ្នាំ​២០១៨ ក្នុង​ទីក្រុង Kyiv ប្រទេស​អ៊ុយក្រែន។

ក្នុង​ការ​ប្រកួត​កាល​ពី​ឆ្នាំ​២០១៨ គេ​ចាំ​បាន​ថា Salah បាន​ទទួល​រង​របួស ក្រោយ​ប្រជែង​ជាមួយ​ខ្សែ​ការពារ Sergio Ramos និង​ត្រូវ​បង្ខំ​ចិត្ត​ប្ដូរ​ចេញ​ក្នុង​វគ្គ​ទី​មួយ។ គ្រាប់​បាល់​របស់ Karim Benzema និង Gareth Bale បាន​ជួយ Madrid ឈ្នះ Liverpool ៣-១។ និយាយ​ក្នុង​សន្និសីទកាសែត​នា​ពេល​ថ្មី​ៗ Salah បាន​លើក​ឡើង​ថា ពេល​នេះ​គេ​បាន​ចេញ​មក​សងសឹក​ជាមួយ Madrid ហើយ។

“ខ្ញុំ​​ពិត​ជា​មាន​កម្លាំង​ចិត្ត​ បន្ទាប់​ពី​រឿង​បាន​កើត​ឡើង​​ជាមួយ Real Madrid លើក​មុន។ ហើយ​រឿង​ដែល​បាន​កើត​ឡើង​កាល​ពី​ថ្ងៃ​អាទិត្យ​កន្លង​ទៅ គ្រប់​គ្នា​​​ពិត​ជា​មាន​​ការ​ជំរុញ​ទឹក​ចិត្ត​ដើម្បី​ឈ្នះ Champions League។​ គ្រប់​គ្នា​​ពិត​ជា​រំភើប​សម្រាប់​វា”។ សម្ដី Salah៕

ប្រភព៖ Marca   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ