សហព័ន្ធ​ប្រដាល់​សកល៖​ ជោគជ័យ​តាម​ផែនការ​គឺ​ប្រែ​ពណ៌​មេដាយ​នៅស៊ីហ្គេម​វៀតណាម​

  • 2022-05-26 08:57:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អគ្គលេខាធិការ​សហព័ន្ធ​សកល​ ថា​ស៊ីហ្គេម​នៅ​ឯ​វៀតណាម​នេះ​គឺ​ទទួល​បាន​ជោគជ័យ​ដូច​ទៅ​និង​ផែនការ​ ពោល​ការ​ប្រែ​ពណ៌​ពី​មេដាយ​សំរឹទ្ធ​ទៅ​ជា​មេដាយ​ប្រាក់​ឥឡូវ​កីឡាករមួយ​រូប​ធ្វើ​បានហើយ។​

លោក ប៊ុយ សុភ័ណ្ឌ និងក្រុមកម្ពុជា

លោក​ ប៊ុយ​ សុភ័ណ្ឌ​ បាន​ឲ្យ​ដឹង​ថា​ ចំពោះ​ស៊ីហ្គេម​ លើក​ទី៣១​ ដែល​ទើប​បញ្ចប់​ទៅ​នេះ​ចំពោះ​សហព័ន្ធ​ប្រដាល់​សកល​គឺ​ជា​ជោគជ័យ​មួយ​តាម​ផែនការ​គ្រោង​ទុក។​ ការ​ជោគជ័យ​នោះ​គឺ​ការ​រុញ​ច្រានកីឡាករ​ដែល​ធ្លាប់​ឈ្នះ​មេដាយ​សំរឹទ្ធ​ហើយ​នោះ​ ឬ​ការ​ស្វែង​រក​មេដាយ​ប្រាក់​ឲ្យ​បាន​ក្នុង​ព្រឹត្តិការណ៍​នេះ។​

អ៊ុង វិរៈ ឈ្នះមេដាយប្រាក់

ចំពោះ​ការ​មើល​ឃើញ​នៃ​ព្រឹត្តិការណ៍​នេះ​ដែរ​អគ្គលេខាធិការ​ខាង​លើ​ថា​ បណ្ដា​ប្រទេស​ចូលរួម​មាន​ការ​រីកចម្រើន​ទាំង​បច្ចេកទេស​ប្រកួត​ និង​កម្លាំង។​ ចំណែក​ខាង​កម្ពុជា​ផ្នែក​បុរស​ៗគឺ​ធ្វើ​បាន​ល្អ​ច្រើន។​ យ៉ាងណា​ផ្នែក​នារី​គឺ​នៅ​ទន់ខ្សោយ​ជា​អ្វី​ដែល​សហព័ន្ធ​ត្រូវពិនិត្យ​ និង​រក​ដំណោះ​ស្រាយ​អំពី​រឿង​នេះ​ផង​ដែរ។​

(រូបភាពផ្ដល់ជូនពីសហព័ន្ធ)

រំលឹក​ដែរ​ថា​ ស៊ីហ្គេម​ លើក​ទី៣១​ ឯ​ប្រទេស​វៀតណាម​គឺ​បាន​បញ្ចប់​ទៅ​ហើយ​កាល​ពី​ថ្ងៃ​ទី២៣​ ខែ​ឧសភា​ ឆ្នាំ​២០២២។​ ខាង​ផ្នែក​ប្រដាល់​សកល​ឈរ​លេខរៀង​ទី៥​ ក្នុង​តារាង​ប្រទេស​ចូលរួម​ ពោល​មាន​មេដាយ​ប្រាក់១​ សំរឺទ្ធ៣។​ ចំពោះ​កម្ពុជា​គឺ​ឈ្នះ​មេដាយ​សរុប​ ៦៣​ មាន​មាស៩​ ប្រាក់​១៣​ សំរឹទ្ធ​៤១៕​

អត្ថបទ៖ នួន ស៊ីណា​