ហ៊ានដើរឆ្លងទេ? ស្ពានកញ្ចក់វែងជាងគេលើពិភពលោក ស្ថិតនៅប្រទេសមួយក្បែរខាងកម្ពុជា!

  • 2022-06-02 02:50:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្ពានកញ្ចក់ នៅប្រទេសវៀតណាម ដែលបានបើកឱ្យអ្នកចួលទស្សនាជាសាធារណៈ ត្រូវបានប្រកាសថាជាស្ពានកញ្ចក់ ដែលវែងជាងគេបំផុតលើពិភពលោកដោយ Guinness World Records ។

កំណត់ត្រាពីមុនសម្រាប់ស្ពានកញ្ចក់វែងជាងគេលើពិភពលោក គឺជាស្ពានមួយនៅទីក្រុងក្វាងទុង ប្រទេសចិន។ មានទីតាំងនៅតំបន់ខ្ពង់រាប នៃខេត្ត Son La ភាគពាយ័ព្យនៃប្រទេសវៀតណាម ស្ពាន Bach Long តភ្ជាប់អ្នកទេសចរទៅកាន់ភ្នំមួយ ដែលជារមណីយដ្ឋានដ៏ពេញនិយម និងផ្តល់នូវទេសភាពដ៏គួរឱ្យចាប់អារម្មណ៍នៃព្រៃភ្នំខៀវស្រងាត់។

ស្ពានកញ្ចក់នៅប្រទេសវៀតណាមនេះ មានកម្ពស់ជាង ១៤៩ម៉ែត្រពីដី និងមានប្រវែងជាង ៦៣១ម៉ែត្រ។ ស្ពានកញ្ចក់ Bach Long គឺជាការវិនិយោគរួមគ្នា រវាងអាជ្ញាធរទេសចរណ៍វៀតណាម និងក្រុមហ៊ុនសំណង់របស់បារាំង ដើម្បីស្តារទេសចរណ៍ឡើងវិញ ដែលរងការវាយប្រហារយ៉ាងធ្ងន់ធ្ងរដោយជំងឺរាតត្បាតសកល នៅពេលដែលប្រទេសនេះបិទព្រំដែនរបស់ខ្លួនដល់ភ្ញៀវអន្តរជាតិ៕

ប្រភព៖ CNN   ប្រែសម្រួល ៖ សង្ហា

អត្ថបទថ្មី