Di Maria កំពុងចរចាជាមួយ Juventus ខណៈ Barca ចាប់អារម្មណ៍ចង់បាន
- 2022-06-06 12:07:50
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Di Maria កំពុងចរចាជាមួយ Juventus ខណៈ Barca ចាប់អារម្មណ៍ចង់បាន
ចន្លោះមិនឃើញ
ខ្សែបម្រើ Angel Di María នឹងបញ្ចប់ជាមួយក្លឹប Paris Saint Germain នៅពេលអស់កុងត្រានៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២ ដោយសារព័ត៌មានជាច្រើនថា កីឡាករនេះកំពុងចរចាទៅ Juventus ខណៈពេលនេះក្លឹប Barcelona ចាប់អារម្មណ៍។
បើតាមប្រភពជាច្រើនបានឲ្យ ក្លឹបទាំងពីរជាពិសេសគឺ Juventus នឹងទទួលយក Di Maria ភ្លាមៗសម្រាប់រដូវកាលខាងក្នុងលក្ខខណ្ឌ Free Transfer ដោយចំណាយប្រាក់ពលកម្មឲ្យកីឡាករនេះប្រមាណ ៨.៥លានដុល្លារក្នុងមួយឆ្នាំ។
ប៉ុន្តែអ្វីដែលធ្វើឲ្យក្លឹបនៅពិចារណាគឺថា Di Maria ចង់ទៅលេងក្លឹបថ្មីតែ១ឆ្នាំទេ ហើយគេនឹងត្រលប់ទៅលេងនៅស្រុកកំណើតរបស់គេវិញគឺនៅអាហ្សង់ទីន ខណៈខាងក្លឹបចង់ឲ្យនៅលេងយ៉ាងតិច២ឆ្នាំ។
យ៉ាងណាមកទល់នឹង កីឡាករនេះមិនសម្រេចយ៉ាងណាឲ្យច្បាស់នៅឡើយទេទាក់ទងនឹងអនាគតរបស់គេក្រោយពីចេញពី PSG ដោយថាគិតរឿងជួយក្រុមជម្រើសជាតិសិន៕