ល្បី​ថា​ អតីត​គ្រូ​ Juventus លោក​ Andrea Pirlo នឹង​ទៅ​ដឹក​ក្លឹប​មួយ​នៅ​ប្រទេស​ទួរគី​

  • 2022-06-10 11:55:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក​ Andrea Pirlo អតីត​គ្រូបង្គោល​របស់​ក្លឹប​ Juventus ត្រូវ​បាន​កំពូល​អ្នក​កាសែត​ Fabrizio Romano នឹង​ទៅ​ដឹក​នាំ​ក្លឹប​ Fatih Karagümrük ដែល​ជា​ក្លឹប​មួយ​ប្រចាំ​ប្រទេស​ទួរគី​។

លោក​ Pirlo ត្រូវ​បាន​គេ​រំពឹង​នឹង​ព្រមព្រៀង​ចុះ​កុងត្រា​ជា​ផ្លូវការ​ជា​មួយ​ក្លឹប​ Karagümrük ក្នុង​ពេល​ឆាប់ៗ​ខាង​មុខ​នេះ​ ដោយ​ចាប់​ផ្ដើម​ការងារ​ពី​រដូវកាល​កាល​ថ្មី​ខាង​មុខ​នេះ​តែ​ម្ដង​។

គួរ​បញ្ជាក់​ផង​ដែរ​ថា​ អតីត​គ្រូ​បង្គោល​ Juventus រូប​នេះ​មិន​សូវ​ជា​មាន​បទពិសោធន៍​ច្រើន​ឆ្នាំ​ក្នុង​ដឹកនាំ​ក្លឹប​នៅ​ឡើយ​ទេ​ ដោយ​លោក​បាន​ធ្វើ​គ្រូ​បង្គោល​ Juventus U23 នៅ​ឆ្នាំ​២០២០ និង​នៅ​ឆ្នាំ​ដដែល​នោះ​លោក​បាន​ទៅ​ដឹកនាំ​ក្រុម​ឈុត​របស់​ក្លឹបនេះ​ ប៉ុន្តែ​នៅ​ថ្ងៃ​ទី​២៨ ខែ​ឧសភា​ ឆ្នាំ​២០២១ ក៏​ត្រូវ​បាន​ក្លឹប​បញ្ចប់​ពី​ការងារ​៕

អត្ថបទ៖ ហ៊ីម រស្មី

អត្ថបទពេញនិយម