លេច​មុខ​កីឡា​កម្ពុជា​​ប៉ះ Sudsakorn នៅ​សង្វៀន Thai Fight

  • 2022-06-22 07:17:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កីឡាករ​កម្ពុជា​២​នាក់​នឹង​បង្ហាញ​វត្តមាន​លើ​សង្វៀន​ Thai Fight ដែល​ការ​ប្រកួត​នឹង​រៀបចំ​ឡើង​នៅ​ថ្ងៃ​ទី ២៦ ខែ មិថុនា ឆ្នាំ​២០២២​ខាង​មុខ​នេះ។

តាម​រយៈ​ការ​​បង្ហាញ​គូ​ប្រកួត​នីមួយ​ៗ​របស់​សង្វៀន Thai កីឡាករ​កម្ពុជា​លី​ រិទ្ធី​នឹង​ត្រូវ​ជួប​ជាមួយ​កីឡាករ​ថៃ​ជើង​ចាស់ Sudsakorn។ អ្នក​ទាំង​ពីរ​នឹង​ប្រកួត​ក្នុង​ប្រភេទ​ទម្ងន់​៧៥គ.ក វាយ​រុំ​អំបោះ​ឆៅ។ Sudsakorn មាន​ប្រវត្តិ​ធ្លាប់​ប៉ះ​កីឡាករ​កម្ពុជា​អ៊ុង វីរៈ​ម្ដង​​កាល​ពី​ឆ្នាំ​២០១៣ កាល​នោះ​គេ​គេ​បាន​យក​ឈ្នះ​ក្នុង​ទឹក​មួយ​លើ​សង្វៀន Thai Fight នេះ​ឯង។

កីឡាករ​កម្ពុជា​ម្នាក់​ទៀត​សូដា សុជាតិ​នឹង​ត្រូវ​ជួប​កីឡាករ​ថៃ​ P.T.T ក្នុង​ប្រភេទ​ទម្ងន់​​៦៨គ.ក វាយ​បែប​រុំ​អំបោះ​ឆៅ។ សែនឆ័យ​ដែល​ប្រកួត​ឈ្នះ​ជាង​៦០​ដង​ជាប់​គ្នា​នៅ​តែ​បន្ត​មាន​វត្តមាន​ប្រកួត ត្រូវ​ជួប​ជាមួយ​កីឡាករ​អាហ្សង់ទីន Alan Yauny៕ ​

អត្ថបទ៖ ហេង សុធារិទ្ធិ

អត្ថបទពេញនិយម