សណ្ឋាគារសោមារីវើសាយដ៍​​ បើកសម្ពោធជាផ្លូវការនៅតាមបណ្តោយមាត់ទន្លេក្រុងភ្នំេពញ

  • 2025-07-16 04:51:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន សោម៉ា គ្រុប តាមរយៈបុត្រសម្ព័ន្ធរបស់ខ្លួនគឺ សោម៉ា ប្រផឹធី អេន ឌីវេឡុបម៉ិន បានបើកទំព័រសករាជថ្មីមួយបន្ថែមទៀតក្នុងការឈានជើងចូលរួមចំណែកក្នុងវិស័យបដិសណ្ឋារកិច្ចដោយបានដាក់សម្ពោធឱ្យដំណើការជាផ្លូវការនូវសណ្ឋាគារដ៏ប្រណីតទាន់សម័យ សោម៉ា ហូថែល រីវើរសាយដ៍ ក្រោមវត្តមានដ៏ឧត្តុង្គឧត្តមនៃថ្នាក់ដឹកនាំជាន់ខ្ពស់ក្រុមហ៊ុន សោម៉ា គ្រុប សោម៉ា ប្រផឹធី ថ្នាក់ដឹកនាំនិងបុគ្គលិកសណ្ឋាគារ ព្រមទាំងភ្ញៀវកិត្តិយសជាច្រើនរូបផ្សេងទៀតយ៉ាងឱឡារិកនាថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥។

ពិធីកាត់ខ្សែបូនៅសណ្ឋាគារ សោម៉ាហូធែល ក្នុងឱកាសបើកសម្ពោធ កាលពីថ្ងៃទី 30 ខែមិថុនា ឆ្នាំ ២០២៥ ក្រោមអធិបតីរបស់លោកជំទាវ ថេង អាយអាន្នីសុខអាន

ស្ថិតនៅតាមបណ្ដោយតីរវិថីព្រះស៊ីសុវត្តិ និងបច្ចុប្បន្នជាផ្លូវថ្មើជើងចតុមុខ សណ្ឋាគារ សោម៉ា បានបង្អួតរាងយ៉ាងស្រស់សង្ហារបែរមុខទៅរកទន្លេសាប ជាទីដែលទឹកសាបហូរចុះឡើង២ដងក្នុងមួយឆ្នាំ និងមានតែមួយគត់លើពិភពលោក អមដោយសួនច្បារយ៉ាងស្រស់បំព្រង និងជាកន្លែងដែលអាចគយគន់ទិដ្ឋភាពថ្ងៃរះ សម្រស់ទីក្រុង និងទន្លេប្រសព្វបួនមុខដើម្បីលំហែរអារម្មណ៍ និងទទួលយកបទពិសោធន៍ថ្មីយ៉ាងអស្ចារ្យពីរាជធានីភ្នំពេញបេះដូងនៃកម្ពុជា។

អគារសណ្ឋាគារ សោម៉ាហូធែល
សណ្ឋាគារសោម៉ាហូធែល រូបភាពពីក្រោម
ច្រកចូលសណ្ឋាគារសោម៉ាហូធែល

ក្រោមការអភិវឌ្ឍរបស់ សោម៉ា ប្រផឹធី សណ្ឋគារ សោម៉ា ត្រូវបានរចនាឡើងក្នុងរចនាបថយ៉ាងពិសេសក្នុងសម័យកាលទំនើបរបស់ប្រជាជនខ្មែរ ជាមួយនឹងការរក្សាបាននូវប្រពៃណី និងវប្បធម៌ខ្មែរយ៉ាងខ្ជាប់ខ្ជួន កម្រិតស្ដង់ដារអន្តរជាតិដើម្បីផ្ដល់ជូននូវបទពិសោធន៍ថ្មីជាមួយនឹងបរិក្ខាទំនើបទាន់សម័យ អ៊ីនធឹណេតល្បឿនលឿន អាងហែលទឹក បន្ទប់ស្ទីមសូណា ស្ប៉ា បន្ទប់ហាត់ប្រាណ បន្ទប់ស្នាក់នៅប្រកបដោយផាសុខភាព និងប្រណីតភាព។ លើសពីនេះទៅទៀត លោកអ្នកក៏មានឱកាសក្នុងការភ្លក្សរស់ជាតិនៃអាហារខ្មែរពីភោជនីយដ្ឋាន Little Plates យ៉ាងសម្បូរបែប ព្រមទាំងទទួលបាននូវរសជាតិអាហារ និងសុរា យ៉ាងពិសេសបន្ថែមទៀតពី Bati Bar & Grill នៅជាន់ទី៨ ដែលជាកន្លែងអាចគយគន់ទេសភាពទីក្រុង និងមាត់ទន្លេគួរជាទីចេតនាផងដែរ។

ពិធីក្រុងពាលីសណ្ឋាគារ សោម៉ាហូធែល ជាមួយក្រុមគ្រួសាររបស់លោកជំទាវ ថេង អាយអាន្នីសុខអាន

លើសពីការស្នាក់នៅប្រកបដោយផាសុខភាព និងការភ្លក្សរសជាតិអាហារយ៉ាងពិសេសនៅសណ្ឋាគាររបស់យើងខ្ញុំ លោកអ្នកក៏មានឱកាសក្នុងការទស្សនាកន្លែងសំខាន់ៗជុំវិញសណ្ឋាគាររបស់យើងខ្ញុំដូចជា ព្រះបរមរាជវាំង ការជិះទូកកម្សាន្តតាមដងទន្លេ រម្មណីយដ្ឋានប្រវត្តិសាស្រ្តវត្តភ្នំ និងការដើរកម្សាន្តលើផ្លូវថ្មើរជើងចតុមុខនាពេលរាត្រី ជាទីដែលលោកអ្នកអាចទទួលបានអារម្មណ៍ប្លែកថ្មីជាមួយនឹងបរិយាកាសចម្រុះអមដោយសិល្បៈ វប្បធម៌ ម្ហូបអាហារតាមដងផ្លូវ និងកម្មវិធីកម្សាន្តដ៏សម្បូរបែប។ យើងខ្ញុំរងចាំ និងសូមស្វាគមន៍យ៉ាងកក់ក្ដៅចំពោះភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិមកកាន់សណ្ឋាគារ សោម៉ា រីវើរសាយដ៏ ដើម្បីទទួលបានបទពិសោធន៍ដ៏អស្ចារ្យពីយើងខ្ញុំ៕

កនែ្លងស្វាគមន៍នៅសណ្ឋាគារ សោម៉ាហូធែល
ពិធីក្រុងពាលីសណ្ឋាគារ សោម៉ាហូធែល ជាមួយក្រុមគ្រួសាររបស់លោកជំទាវ ថេង អាយអាន្នីសុខអាន
ទេសភាពនៅស្កាយបារ ​ Bati Bar & Grill
អាងហែលទឹក សណ្ឋាគារសោម៉ាហូធែល
ភោជនីយដ្ឋាន Bati Bar & Grill
ភោជនីយដ្ឋាន Little Plates
ចង្កៀងរចនាបែបសំណាញ់នៅកនែ្លងទទួលភ្ញៀវ សណ្ឋាគារសោម៉ាហូធែល
ស្កាយបារលើអាកាសនៅ Bati Bar & Grill
កេសរកូលសម្រាប់ ពិធីសម្ពោធសណ្ឋាគារ សោម៉ាហូធែល
ស្លាកសញ្ញារបស់សណ្ឋាគារ សោម៉ាហូធែល
ឈុតមឹកអាំងនៅ Bati Bar & Grill
ស្ទេកសាច់គោនៅ Bati Bar & Grill
កន្លែងហាត់ប្រាណ សណ្ឋាគារសោម៉ាហូធែល

សម្រាប់ព័ត៌មានបន្ថែម សូមទំនងនាក់ទំនង៖ គេហទំព័រ៖ somahotel.com.kh ទូរស័ព្ទសណ្ឋាគារសោមា៖ (+855) 23 997 799 អ៊ីមែល៖ sales@somahotel.com.kh Instagram: @somahotelriverside Facebook: Soma Hotel Riverside

អត្ថបទថ្មី