ទំនិញ​​មានប្រភពដើមពីប្រទេសថៃ​ចំនួន ២មុខ​ មិនត្រូវបានអនុញ្ញាតនាំចូលកម្ពុជាដាច់ខាត!

  • 2025-07-16 06:25:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អគ្គនាយកដ្ឋានគយ​​ និងរដ្ឋាករកម្ពុជា បានចេញមកបញ្ជាក់ជាថ្មី​ ដើម្បីឲ្យអាជីវករ​ ពាណិជ្ជករ ធុរជន និងសាធារណជនជ្រាបច្បាស់។​ មុខទំនិញមានប្រភពដើមពីប្រទេសថៃ ដែលជាប់បម្រាមនាំចូលមកកម្ពុជាមានដូចខាងក្រោម៖

រូបថត៖​ អគ្គនាយកដ្ឋានគយ​ និងរដ្ឋករកម្ពុជា

ក. បន្លែ និងផ្លែឈើ

ខ. ប្រេងឥន្ធនៈ និងឧស្ម័នឥន្ធនៈ។ មុខទំនិញក្នុងចំណុច ខ នេះ មានដូចខាងក្រោម៖

១. ប្រេងសាំង (Gasoline)

២. ប្រេងម៉ាស៊ូត (Diesel)

៣. ឧស្ម័នរាវសម្រាប់ដុត (LPG និង LNG)

៤. ប្រេងខ្មៅ (Fuel oil) និង

៥. ប្រេងសាំងយន្តហោះ (Jet-A1)។

ដោយឡែក មុខទំនិញផ្សេងទៀត ក្រៅពីមុខទំនិញក្នុងចំណុច ក និង ខ ខាងលើ មិនមែនជាកម្មវត្ថុនៃការ ហាមឃាត់ការនាំចូលទេ។ អាជីវករ/ពាណិជ្ជករ នៅបន្តនាំចូលបានជាធម្មតាដោយបំពេញបែបបទ និងនីតិវិធីកំណត់ ដោយលិខិតបទដ្ឋានជាធរមាន។

ចំពោះតម្រាយផ្លូវ និងមធ្យោបាយដឹកជញ្ជូនទំនិញនាំចូលមកកម្ពុជា អាជីវករ/ពាណិជ្ជករអាចប្រើប្រាស់មធ្យោបាយ ដឹកជញ្ជូនផ្សេងៗ និងតាមមាត់ច្រកផ្លូវការនានា លើកលែងតែមាត់ច្រកព្រំដែនផ្លូវគោកកម្ពុជា-ថៃ ដែលត្រូវបានបិទជា ឯកតោភាគីដោយយោធាថៃ។

បើតាម​ អគ្គនាយកដ្ឋានគយ​​ និងរដ្ឋាករកម្ពុជា អាជ្ញាធរមានសមត្ថកិច្ចនឹងបន្តតាមដាន និងធ្វើបច្ចុប្បន្នភាពជូនអាជីវករ/ពាណិជ្ជករ ធុរជន​​ និងសាធារណជនអំពីស្ថានការ និងការវិវត្តនានាពាក់ព័ន្ធនឹងវិធានការខាងលើនេះ។​​​​ ជាមួយគ្នា​នេះ អាជីវករ​ ពាណិជ្ជករ ធុរជន និងសាធារណជន ត្រូវចូលរួមអនុវត្តប្រកបដោយ ស្មារតីទទួលខុសត្រូវខ្ពស់៕

សំ​ ណាង