ពិព័រណ៍សិល្បៈ «Artists for Humanity - Everyday People» អបអរសាទរជីវិតប្រចាំថ្ងៃនៅកម្ពុជា រៀបចំឡើងនៅសណ្ឋាគារលំដាប់កំពូលទាំង ៣

  • 2026-03-12 05:25:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


រាជធានីភ្នំពេញ ប្រទេសកម្ពុជា – គម្រោងសិល្បៈ «សិល្បករដើម្បីមនុស្សជាតិ (Artists for Humanity)» មានកិត្តិយសសូមបង្ហាញជូននូវពិព័រណ៍សិល្បៈរយៈពេលពីរសប្តាហ៍ ដើម្បីបង្ហាញពីភាពរស់រវើកនៃជីវិតប្រចាំថ្ងៃរបស់ប្រជាជនកម្ពុជា តាមរយៈផ្ទាំងទស្សនីយភាពសិល្បៈដ៏ស្រស់ត្រកាល។ ព្រឹត្តិការណ៍ដ៏មានអត្ថន័យនេះ ត្រូវបានរៀបចំឡើងនៅសណ្ឋាគារលំដាប់កំពូលចំនួន ៣ គឺ Raffles Hotel Le Royal, Courtyard by Marriott Phnom Penh, និង Rosewood Phnom Penh ដោយមានការចូលរួមពីសិល្បករ-សិល្បការិនីឆ្នើមៗប្រចាំកម្ពុជាជាង ១០ រូប ក្នុងគោលបំណងរៃអង្គាសថវិកាគាំទ្រដល់ Heartprint ដែលជាអង្គការសហគមន៍ជួយដល់គ្រួសារដែលកំពុងខ្វះខាត។

សិល្បៈដើម្បីការផ្លាស់ប្តូរសង្គម

ពិព័រណ៍នេះគឺជាផ្នែកមួយនៃគម្រោងផ្តួចផ្តើម Everyday People ដែលផ្សារភ្ជាប់សិល្បករទៅនឹងសហគមន៍របស់ពួកគេ ដើម្បីជម្រុញការផ្លាស់ប្តូរសង្គមជាវិជ្ជមាន។ ពេញមួយរយៈពេលនៃកម្មវិធី អ្នកចូលរួមនឹងទទួលបានបទពិសោធន៍សិល្បៈដែលបង្កប់នូវរឿងរ៉ាវ ស្មារតី និងជីវិតរស់នៅប្រចាំថ្ងៃនៅកម្ពុជា។ អ្វីដែលកាន់តែពិសេសនោះគឺ ៥០% នៃប្រាក់ចំណូលពីការលក់ស្នាដៃសិល្បៈ និងការដេញថ្លៃ នឹងត្រូវបរិច្ចាគផ្ទាល់ទៅកាន់អង្គការ Heartprint។

អស់រយៈពេលជាងមួយទសវត្សរ៍មកហើយ អង្គការ Heartprint បាននិងកំពុងធ្វើសកម្មភាពយ៉ាងសកម្មនៅខេត្តសៀមរាប ដោយផ្តោតលើការផ្លាស់ប្តូររយៈពេលវែងលើផ្នែកលំនៅដ្ឋានសុវត្ថិភាព ការអប់រំ សុខភាព និងការអភិវឌ្ឍន៍ជំនាញ ដោយប្រកាន់ខ្ជាប់នូវទស្សនវិជ្ជាចម្បងមួយគឺ៖ "ផ្តល់ឱកាស មិនមែនគ្រាន់តែផ្តល់អំណោយ (a hand up, not a handout)"

កម្មវិធីនៃពិព័រណ៍សិល្បៈ (Exhibition Program)

ព្រឹត្តិការណ៍នេះនឹងប្រព្រឹត្តទៅជា ៣ វគ្គ នៅទីតាំងខុសៗគ្នា រួមមាន៖

Raffles Hotel Le Royal កម្មវិធី៖ ការបើកសម្ពោធជាផ្លូវការនៃពិព័រណ៍ “Artists for Humanity”

  • កាលបរិច្ឆេទ៖ ថ្ងៃព្រហស្បតិ៍ ទី១៩ ខែមីនា ឆ្នាំ២០២៦ | ម៉ោង ៦:០០ ល្ងាច ដល់ ៨:០០ យប់

  • ** Courtyard by Marriott Phnom Penh**

  • កម្មវិធី៖ Canvas & Conversations (ការសន្ទនាពីរឿងរ៉ាវនៅពីក្រោយផ្ទាំងសិល្បៈ)

  • កាលបរិច្ឆេទ៖ ថ្ងៃព្រហស្បតិ៍ ទី២៦ ខែមីនា ឆ្នាំ២០២៦ | ម៉ោង ៦:០០ ល្ងាច ដល់ ៨:០០ យប់

  • ** Rosewood Phnom Penh**

  • កម្មវិធី៖ Art in Action (កម្មវិធីបិទបញ្ចប់ដ៏អស្ចារ្យ – អាហារពេលល្ងាច និងការដេញថ្លៃសិល្បៈ)

  • កាលបរិច្ឆេទ៖ ថ្ងៃព្រហស្បតិ៍ ទី២ ខែមេសា ឆ្នាំ២០២៦ | ម៉ោង ៦:០០ ល្ងាច ដល់ ៩:០០ យប់

ចំណាប់អារម្មណ៍ពីថ្នាក់ដឹកនាំសណ្ឋាគារទាំង ៣

"ខ្ញុំពិតជាមានកិត្តិយសណាស់ដែលបានបង្ហាញពិព័រណ៍សិល្បៈនេះ ដែលជាកន្លែងការបញ្ចេញមតិប្រកបដោយភាពច្នៃប្រឌិតស្របគ្នានឹងការប្តេជ្ញាចិត្តរបស់យើងចំពោះមនុស្សជាតិ។ យើងរួមគ្នាគាំទ្រអង្គការ Heartprint ដើម្បីបង្កើតក្តីសង្ឃឹម និងការផ្លាស់ប្តូរតាមរយៈសិល្បៈ។"លោកស្រី Dagmar Lyons, អ្នកចាត់ការទូទៅនៃសណ្ឋាគារ Raffles Hotel Le Royal។

"វាជាកិត្តិយសរបស់ខ្ញុំក្នុងការស្វាគមន៍លោកអ្នកមកកាន់ដំណើរនៃពិព័រណ៍នេះ ដែលជាការអបអរសាទរគំនិតច្នៃប្រឌិតដែលឆ្លងកាត់រាល់ព្រំដែន។ សូមចូលរួមជាមួយយើងក្នុងការគាំទ្រ Heartprint ដោយប្រើប្រាស់ថាមពលនៃសិល្បៈដើម្បីបង្រួបបង្រួម ជម្រុញការផ្លាស់ប្តូរ និងលើកកម្ពស់ជីវិត។"លោកស្រី Sarah Moya, អ្នកចាត់ការទូទៅនៃសណ្ឋាគារ Courtyard by Marriott Phnom Penh។

"សិល្បៈដើរតួនាទីយ៉ាងសំខាន់ក្នុងការធ្វើឱ្យវប្បធម៌ទីក្រុងកាន់តែសំបូរបែប។ តាមរយៈការចូលរួមក្នុងគម្រោងនេះ យើងសង្ឃឹមថានឹងជួយជំរុញទំនាក់ទំនងដ៏មានអត្ថន័យរវាងសិល្បករ អ្នកប្រមូលទិញស្នាដៃសិល្បៈ និងសហគមន៍ទាំងមូល ព្រមទាំងគាំទ្រដល់អ្នកច្នៃប្រឌិតដែលជាអនាគតនៃវប្បធម៌កម្ពុជា។"លោក Daniel Simon, នាយកគ្រប់គ្រងនៃសណ្ឋាគារ Rosewood Phnom Penh។

សូមអញ្ជើញសាធារណជនចូលរួមអបអរសាទរបេះដូងនៃប្រទេសកម្ពុជា តាមរយៈទស្សនីយភាពសិល្បៈ និងសាមគ្គីភាពនេះ។ រួមគ្នា យើងអាចលើកកម្ពស់សម្លេងសិល្បករ ផ្តល់សិទ្ធិអំណាចដល់សហគមន៍ និងបង្កើតឥទ្ធិពលវិជ្ជមានដ៏មានអត្ថន័យទាំងអស់គ្នា!


សម្រាប់ព័ត៌មានបន្ថែមអំពីពិព័រណ៍ និងព្រឹត្តិការណ៍ សូមចូលទៅកាន់ Instagram @artistsforhumanitypp ឬទំនាក់ទំនង៖

  • Artists for Humanity: Nancy Hsueh-Bruni | អ៊ីមែល: bruninyc@gmail.com | Telegram: 855-77-72-1110 / Whatsapp: 1-929-293-9210
  • Raffles Hotel Le Royal: Michelle Htway (Marketing & Comms Manager) | +855 10 396086 | michelle.htway@raffles.com
  • Courtyard by Marriott Phnom Penh: Noemie Payumo (Director of Sales & Marketing) | +855 78 868 910 | noemie.payumo@courtyard.com
  • Rosewood Phnom Penh: Manon Pauchet (Director of Communications) | +855 86 777 339 | manon.pauchet@rosewoodhotels.com
អត្ថបទថ្មី