Mega We Care ប្រារព្ធទិវាថ្លើមពិភពលោក ជាមួយការចែករំលែកចំណេះដឹងសុខភាពពីអ្នកជំនាញល្បីៗនៅកម្ពុជា
- 2026-04-25 11:33:03
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Mega We Care ប្រារព្ធទិវាថ្លើមពិភពលោក ជាមួយការចែករំលែកចំណេះដឹងសុខភាពពីអ្នកជំនាញល្បីៗនៅកម្ពុជា
ចន្លោះមិនឃើញ
[រាជធានីភ្នំពេញ]៖ ថ្លើមគឺជាសរីរាង្គដ៏សំខាន់ដែលមិនអាចខ្វះបាន ប៉ុន្តែវាកំពុងរងការគំរាមកំហែងយ៉ាងខ្លាំងពីរបៀបរស់នៅ និងមេរោគឆ្លងផ្សេងៗ។ ក្នុងស្មារតីយកចិត្តទុកដាក់លើសុខុមាលភាពប្រជាជនខ្មែរ ក្រុមហ៊ុន Mega We Care បានរៀបចំសិក្ខាសាលាសុខាភិបាលដ៏ធំមួយ កាលពីថ្ងៃទី ២៥ ខែមេសា ឆ្នាំ ២០២៦ នៅសណ្ឋាគារសុខា ភ្នំពេញ ដើម្បីអបអរសាទរ «ទិវាថ្លើមពិភពលោក» និងលើកកម្ពស់ការយល់ដឹងអំពីការថែរក្សាថ្លើម។
សិក្ខាសាលានេះបានក្លាយជាវេទិកាដ៏មានសារៈសំខាន់ ដោយមានការចូលរួមពីវាគ្មិនកិត្តិយស គ្រូពេទ្យជំនាញ និងសាស្ត្រាចារ្យល្បីៗជាច្រើនរូប ដើម្បីមកពន្យល់ណែនាំអំពីបញ្ហាប្រឈម និងវិធីសាស្ត្រការពារជំងឺថ្លើមជូនដល់សាធារណជន។
Mega We Care គឺជាក្រុមហ៊ុនស្តង់ដារអន្តរជាតិដែលមានវត្តមាននៅក្នុង ៣៣ ប្រទេសជុំវិញសកលលោក។ ជាមួយនឹងអាជ្ញាប័ណ្ណត្រឹមត្រូវពីប្រទេសអូស្ត្រាលី ក្រុមហ៊ុនបាននាំយកនូវផលិតផលសុខភាពដែលមានគុណភាពខ្ពស់មកចែកចាយក្នុងទីផ្សារប្រទេសកម្ពុជាអស់រយៈពេលប្រមាណ ៣០ ឆ្នាំមកហើយ ដែលនេះសបញ្ជាក់ពីការជឿទុកចិត្ត និងការប្តេជ្ញាចិត្តខ្ពស់ចំពោះសុខភាពប្រជាជនក្នុងតំបន់។
នៅក្នុងឱកាសនោះ ឯកឧត្តម សាស្ត្រាចារ្យ តាន់ គីមម៉េង អ្នកជំនាញវេជ្ជសាស្ត្រ និងជាសមាជិកសភាពាណិជ្ជកម្មកម្ពុជា បានសង្កត់ធ្ងន់ថា៖
"ថ្លើមគឺសំខាន់ណាស់ បើខ្វះថ្លើមគឺខ្វះសមត្ថភាព និងសុខភាព ហើយអាចឈានទៅរកការបាត់បង់ជីវិត។ ការព្យាបាលថ្លើមឱ្យល្អមកវិញគឺបានផលតិចតួច ភាគច្រើនបានត្រឹមតែទប់ស្កាត់។ ដូច្នេះ ការចៀសវាងគ្រឿងស្រវឹង ជាតិពុល និងការការពារមេរោគឆ្លង គឺជាគន្លឹះដ៏សំខាន់បំផុតដើម្បីរក្សាសុខភាពទូទៅឱ្យបានល្អ។"
ស្របជាមួយគ្នានេះ លោក Mukul អគ្គនាយកក្រុមហ៊ុន Mega We Care ក៏បានបន្ថែមថា ជំងឺថ្លើមដូចជា រលាកថ្លើម និងខ្លាញ់រុំថ្លើម មិនត្រឹមតែប៉ះពាល់ថ្លើមប៉ុណ្ណោះទេ ប៉ុន្តែវាអាចបង្កជាជំងឺលើសឈាម បញ្ហាទីរ៉ូអ៊ីត មហារីក និងសូម្បីតែជំងឺគាំងបេះដូង។ លោកបានរំលឹកឱ្យប្រជាពលរដ្ឋផ្ដោតលើការរស់នៅស្អាត ញ៉ាំអាហារមានតុល្យភាព ហាត់ប្រាណ និងទទួលទានគ្រឿងស្រវឹងដោយការទទួលខុសត្រូវ។
លោកសាស្ត្រាចារ្យ អ៊ុំ សេរីវិចិត្រ ប្រធានសមាគមគ្រូពេទ្យឯកទេសជំងឺថ្លើម ក្រពះ និងពោះវៀនកម្ពុជា បានរំលឹកពីប្រវត្តិទិវាថ្លើមពិភពលោក ដែលបង្កើតឡើងតាំងពីឆ្នាំ ២០១០ ដោយសមាគមអឺរ៉ុប EASL។ លោកបានបង្ហាញនូវទិន្នន័យគួរឱ្យព្រួយបារម្ភពីអង្គការសុខភាពពិភពលោក (WHO 2024) ថា៖
លោកសាស្ត្រាចារ្យបានព្រមានថា បញ្ហាប្រឈមថ្មីនាពេលបច្ចុប្បន្នគឺ «ការហូបចុកសារជាតិខ្លាញ់ និងគ្រឿងស្រវឹង» ដែលនាំឱ្យកើតមានជំងឺក្រិនថ្លើម និងមហារីកថ្លើម ដែលជាបន្ទុកដ៏ធ្ងន់ធ្ងរសម្រាប់គ្រួសារ និងសង្គមជាតិទាំងមូល។
សិក្ខាសាលារបស់ក្រុមហ៊ុន Mega We Care មិនត្រឹមតែជាការចែករំលែកចំណេះដឹងប៉ុណ្ណោះទេ ប៉ុន្តែគឺជាការដាស់តឿនឱ្យប្រជាជនខ្មែរគ្រប់រូបងាកមកយកចិត្តទុកដាក់លើសុខភាពថ្លើម។ ការមានសុខភាពល្អ គឺជាផ្នែកមួយដ៏សំខាន់ក្នុងការកសាង និងអភិវឌ្ឍសង្គមជាតិឱ្យកាន់តែរីកចម្រើនទៅថ្ងៃអនាគត។
អំពីក្រុមហ៊ុន Mega We Care:
ជាក្រុមហ៊ុនឈានមុខគេក្នុងផ្នែកសុខុមាលភាព ដែលមានមន្ទីរពិសោធន៍ និងរោងចក្រផលិតតាមស្តង់ដារអន្តរជាតិ (GMP/PICS) ផ្តោតសំខាន់លើការផ្តល់នូវឱសថ និងអាហារបំប៉នដែលមានគុណភាពខ្ពស់ ដើម្បីជួយឱ្យមនុស្សគ្រប់រូបមានសុខភាពល្អ និងរស់នៅបានយូរអង្វែង។