Gabriel Jesus បញ្ចប់​ការ​តេស្ត​សុខភាព​ នៅ​ Arsenal ដោយ​ជោគជ័យ​ នឹង​ប្រកាស​ជា​ផ្លូវការ​ឆាប់ៗ​

  • 2022-06-28 13:15:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ប្រយុទ្ធ​ Gabriel Jesus បាន​ធ្វើ​ការ​បញ្ចប់​ការ​តេស្ត​សុខភាព​នៅ​ក្លឹប​ Arsenal នៅ​ក្នុង​ថ្ងៃ​នេះ​ដោយ​ជោគជ័យ​ ដោយ​ការ​ប្រកាស​ជា​ផ្លូវការ​នូវ​ការ​ផ្លាស់​ពី​ Manchester City ទៅ​កាន់​ Arsenal នេះ​នឹង​ធ្វើ​នៅ​ពេល​ឆាប់ៗ​ខាង​មុខ​។ នេះ​បើ​យោង​តាម​កំពូល​អ្នក​កាសែត​ Fabrizio Romano

នៅ​ក្នុង​រដូវកាល​ថ្មី​នេះ​ Jesus នឹង​ទៅ​លេង​នៅ​ក្លឹប​កាំភ្លើង​ធំ​ Arsenal ដោយ​មាន​កុងត្រា​រយៈពេល​៥ឆ្នាំ រហូត​ដល់​ថ្ងៃ​ទី​៣០ ខែ​មិថុនា​ ឆ្នាំ​២០២៧​ខាង​មុខ​។

នៅ​ខណៈ​នេះ​ទាំង​ Arsenal និង​ Man City បាន​ព្រមព្រៀង​រួច​រាល់​អស់​ ដោយ​ចាំ​តែ​ពេល​ប្រកាស​ជា​ផ្លូវ​ការ​ប៉ុណ្ណោះ​។

បើ​តាម​ប្រភព​ខាង​លើ​ Arsenal ចាយ​សរុប​ប្រមាណ​ ៥៥លាន​ដុល្លារ​ ដើម្បី​នាំ​យក​ Gabriel Jesus មក​កាន់​ក្លឹប​របស់​ខ្លួន​៕

អត្ថបទ៖ ហ៊ីម រស្មី

អត្ថបទពេញនិយម