ឃើញអាវុធសត្រូវ ទំនើបៗ ទាហានអ៊ុយក្រែននាំគ្នាដកទ័ពចេញ ទុកទីក្រុងមួយឱ្យរុស្សីកាន់កាប់!

  • 2022-07-04 02:14:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យោធា​អ៊ុយក្រែន​បាន​បញ្ជាក់​ថា ទីក្រុង Lysychanskបាន​ធ្លាក់​ទៅក្នុងកណ្តាប់ដៃរបស់កង​កម្លាំង​រុស្ស៊ី ហើយ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៍មាន BBC នៅថ្ងៃទី ៤ ខែកក្កដា ឆ្នាំ២០២២។

មេបញ្ជាការកងទ័ពអ៊ុយក្រែន បាននិយាយថា "បន្ទាប់ពីការប្រយុទ្ធគ្នាយ៉ាងស្វិតស្វាញក្នុងសមរភូមិតំបន់ Lysychansk កងកម្លាំងការពាររបស់អ៊ុយក្រែនត្រូវបានបង្ខំឱ្យដកខ្លួនចេញពីទីតាំង"។ មុននេះ រដ្ឋមន្ត្រីការពារជាតិរុស្ស៊ី លោក Sergei Shoigu បាននិយាយថា កងកម្លាំងរបស់លោកបានដណ្តើមកាន់កាប់ Lysychansk និងបានគ្រប់គ្រងទាំងស្រុងលើតំបន់ Luhansk ។

ខាងភាគីអ៊ុយក្រែនបានអះអាងថា ដើម្បីការពារជីវិតរបស់ទាហានអ៊ុយក្រែន ការសម្រេចចិត្តមួយត្រូវបានធ្វើឡើងដើម្បីដកទ័ពចេញ ដោយហេតុថាខាង រុស្ស៊ីមានអាវុធទំនើបៗដូចជា កាំភ្លើងធំ យន្តហោះចម្បាំង កម្លាំងទាហាន និងកម្លាំងផ្សេងទៀតផងដែរ៕

ប្រភព៖ BBC   ប្រែសម្រួល ៖ សង្ហា