PSG បណ្ដេញ​ Mauricio Pochettino ពី​តំណែង​គ្រូ​បង្គោល​ជា​ផ្លូវការ​

  • 2022-07-05 11:07:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក​ Mauricio Pochettino ត្រូវ​បាន​ក្លឹប​ Paris Saint Germain ធ្វើ​ការ​ប្រកាស​ជា​ផ្លូវការ​ក្នុង​បញ្ចប់​តំណែង​របស់​លោក​ពី​គ្រូ​បង្គោល​ក្លឹប​នៅ​ក្នុង​ថ្ងៃ​នេះ​។

​តាម​ពិត​ទៅ​អនាគត​លោក​ Pochettino មាន​ការ​រង្គោះរង្គើ​ចាប់​តាំង​ពី​ PSG បាន​ធ្លាក់​ចេញ​ពី​ប្រកួត​ Champions League ត្រឹម​វគ្គ​១៦ក្រុម​ចុង​ក្រោយ​ ក្នុង​រដូវកាល​ឆ្នាំ​២០២១/២២កន្លង​ទៅ​នេះ​មក​ម្ល៉េះ​។

​ឥឡូវ​នេះ​គឺ​ដូច​មជ្ឈដ្ឋាន​បាល់ទាត់​ទូទៅ​រំពឹង​ទុក​មែន​ថា​លោក​នឹង​ត្រូវ​បណ្ដេញ​ចេញ​ ព្រោះ​តែ​ PSG គឺ​ដាក់​គោលដៅ​យក​ឈ្នះ​ពាន​ UCL ដូច្នេះ​បើ​គ្រូ​ណា​មិន​បាន​សម្រេច​គោលដៅ​នេះ​នឹង​ត្រូវ​ខាង​ក្លឹប​បញ្ចប់​តួនាទី​។

លោក​ Pochettino បាន​មក​ដឹកនាំ​ PSG ១ឆ្នាំ​កន្លះ​ ចាប់​តាំង​ពី​ដើម​ឆ្នាំ​២០២១​មក​ ដោយ​ឈ្នះ​ពាន​ Ligue 1, French Cup និង​ French Super Cup៕

ប្រភព៖ en.psg   ប្រែ​សម្រួល៖ ហ៊ីម រស្មី

អត្ថបទពេញនិយម