Sterling ផ្ញើ​សារ​លា​ Man City ខណៈ​នឹង​ផ្លាស់​ទៅ​ Chelsea ដោយ​រង់​ចាំ​តែ​ថ្ងៃ​ប្រកាស​ផ្លូវការ​

  • 2022-07-13 13:31:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ប្រយុទ្ធ​ Raheem Sterling បាន​ចេញ​សារ​លា​អ្នកគាំទ្រ​ ក៏ដូច​ជា​ក្លឹប​ Manchester City ខណៈ​គេ​នឹង​ផ្លាស់​ទៅ​កាន់​ក្លឹប​ Chelsea នៅ​ក្នុង​រដូវកាល​ថ្មី​នេះ​។

នៅ​ក្នុង​សារ​នោះ​គឺ​ Sterling បាន​ធ្វើ​ការអរគុណ​ដល់​អ្នកគ្រប់​គ្នា​ក្នុង​ក្លឹប​ និង​អ្នកគាំទ្រ​ ទាំង​លើ​ទីលាន​ប្រកួត​ និង​ក្រៅ​ទីលាន​ប្រកួត​ដែល​ទាំង​ជួយ​លើក​កម្លាំងចិត្ត​ និង​បណ្ដុះបណ្ដាល​អាជីព​គេ​កន្លង​មក​។

កីឡាករ​នេះ​គឺ​បាន​មក​លេង​ឲ្យ​ Man City រយៈពេល​៧ឆ្នាំ​ហើយ​ ដោយ​ចូល​រួម​លេង​ក្នុង​ប្រកួត​សរុប​ ៣៣៩ប្រកួត​ និង​ស៊ុត​ចូល​ ១៣១​គ្រាប់​ ដោយ​ឈ្នះ​ពាន​តូច​ធំ​ ១១ពាន​ ដែល​ជា​រឿង​ធ្វើ​ឲ្យ​គេ​ចងចាំ​បំផុត​ក្នុង​អាជីព​។

Sterling បាន​ព្រមព្រៀង​ទៅ​លេង​ Chelsea រួម​រាល់​ហើយ​ដោយ​រង់​ចាំ​តែ​ថ្ងៃ​ប្រកាស​ជា​ផ្លូវការ​។ កីឡាករ​នេះ​នឹង​ចុះ​កុងត្រា​លេង​ឲ្យ​ក្លឹប​នេះ​រយៈពេល​៥ឆ្នាំ​ រហូត​ដល់​ថ្ងៃ​ទី​៣០ ខែ​មិថុនា​ ឆ្នាំ​២០២៧៕

អត្ថបទ៖ សេរី មង្គល

អត្ថបទថ្មី