កៀក​ហើយ​! Bayern ជិត​​យក​បាន De Ligt ជាមួយ​​តម្លៃ​ខ្លួន​​ដ៏​ខ្ពស់​មួយ

  • 2022-07-18 02:32:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្លឹប Bayern Munich ត្រូវ​បាន​រាយការណ៍​ថា យល់​ព្រម​លើ​​កិច្ចព្រមព្រៀង​តម្លៃ​ខ្លួន​៦៨​លាន​ផោន​សម្រាប់​ខ្សែ​ការពារ​របស់ Juventus កីឡាករ Matthijs de Ligt ដែល​ការ​ផ្ទេរ​រំពឹង​នឹង​បញ្ចប់​នៅ​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ។

​ក្លឹប​យក្ស​នៅ​ Bundesliga ត្រូវ​បាន​គេ​ដឹង​ថា​បាន​យល់​ព្រម​​​ផ្ដល់​កុងត្រា​រយៈពេល​​៥​ឆ្នាំ​ជាមួយ De Ligt ដែល​ធ្វើ​ឲ្យ​ខ្សែ​ការពារ​សញ្ជាតិ​ហុល្លង់​រូប​នេះ​​នៅ Munich ដល់​ឆ្នាំ​២០២៧។ ក្រៅ​ពី Bayern ក្លឹប​នៅ​អង់គ្លេស Chelsea ក៏​មាន​ចំណាប់​អារម្មណ៍​ចង់​បាន De Ligt ដូច​គ្នា។

មួយ​រយៈ​មុន Chelsea បាន​ព្យាយាម​តាម​ទិញ De Ligt មក​រួម​ក្រុម ប៉ុន្តែ​ពេល​នេះ​​ដូច​ជា​អស់​ឱកាស​ហើយ និង​កំពុង​ស្វែង​រក​គោលដៅ​ថ្មី​ក្រោយ​ក្លឹប​ទើប​ទិញ​បាន​ខ្សែ​ការពារ Koulibaly ពី Napoli។ De Ligt បាន​មក​ចូលរួម​ជាមួយ Juventus ក្នុង​តម្លៃ​ខ្លួន​៦៧,៥​លាន​ផោន​កាល​ពី​ឆ្នាំ​២០១៩ ក្រោយ​បង្ហាញ​ទម្រង់​លេង​ល្អ​នៅ Ajax។

កីឡាករ​វ័យ​២២​ឆ្នាំ​បាន​បង្ហាញ​ខ្លួន​បាន​១១៧​ប្រកួត​ឲ្យ​ក្រុម​រហស្សនាម Old Lady និង​រក​បាន​៨​គ្រាប់​​ក្នុង​រយៈពេល​៣​រដូវ​កាល។ ការ​មក​ដល់​របស់ De Ligt នឹង​ជំនួស​កន្លែង​របស់ Niklas Sule ដែល​ចាកចេញ​ទៅ​កាន់ Dortmund៕

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ