Suarez គ្រោង​ត្រលប់​ទៅ​លេង​នៅ​ក្លឹប​​ដើម​វិញ​ក្នុង​ប្រទេស​អ៊ុយរុយហ្គាយ​

  • 2022-07-27 02:18:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ប្រយុទ្ធ Luis Suarez បាន​និយាយ​ថា គេ​បាន​​​ឈាន​ដល់​កិច្ចព្រមព្រៀង​បឋម​​ត្រលប់​ទៅ​​កាន់​ក្លឹប​ដំបូង​របស់ Nacional ដែល​ស្ថិត​ក្នុង​ប្រទេស​កំណើត​អ៊ុយរុយហ្គាយ​ ។

​កីឡាករ​វ័យ​៣៥​ឆ្នាំ​បាន​ក្លាយ​ជា​កីឡាករ​ទំនេរ​គ្មាន​ក្លឹប​លេង ក្រោយ​ចាកចេញ​ពី Atletico Madrid ពេល​​​​ដែល​កុងត្រា​​របស់​គេ​បាន​អស់​កាល​ពី​រដូវ​ក្ដៅ​នេះ។ ក្នុង​វីដេអូ​និយាយ​លើ​បណ្ដាញ​សង្គម Suarez បាន​និយាយ​ពី​ព័ត៌មាន​លម្អិត និង​សង្ឃឹម​សម្រេច​បាន​កិច្ចព្រមព្រៀង​​ដែល​គ្រប់​គ្នា​​ចង់​បាន។

អ្នក​គាំទ្រ​របស់​ក្លឹប Nacional ប្រមាណ​២​ម៉ឺន​នាក់​បាន​ពាក់​ស្រោម​មុខ​រូប Suarez កាល​ពី​ប្រកួត​ថ្មី​ៗ​កន្លង​ទៅ បន្ទាប់​ពី​ក្លឹប​ទាក់ទង​ខ្សែ​ប្រយុទ្ធ​ខាង​លើ។ Suarez ចូល​លេង​ប្រកួត​អាជីព​ដំបូង​ជាមួយ Nacional ពេល​មាន​វ័យ​១៨​ឆ្នាំ ក្នុង​ឆ្នាំ​២០០៥ ពេល​នោះ​បាន​ជួយ​ពួក​គេ​ឈ្នះ​ពាន​លីគ​កំពូល​របស់​អ៊ុយរុយហ្គាយ​។ នៅ​ឆ្នាំ​បន្ទាប់ Suarez ក៏​បាន​ផ្លាស់​ទៅ​លេង​នៅ​ក្លឹប​ហុល្លង់ Groningen៕ ​​

ប្រភព៖ BBC   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

អត្ថបទថ្មី