ប៉ាៗ Minho និងម៉ាក់ៗ Girls’ Generation ភ្ញាក់បើកភ្នែកប៉ុនពងមាន់ ពេលឃើញកូនៗពួកគេធំអស់

  • 2022-07-27 03:49:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្នុងភាគថ្មីនៃកម្មវិធី “Soshi Tam Tam” របស់ Girls’ Generation បាន​ធ្វើឲ្យអ្នក​មើលរំជួលចិត្ត លាយរំភើប ពេលឃើញការជួបជុំរវាង ក្រុមនារីសមាជិក ៨នាក់មួយនេះ ជាមួយនឹង​ Kyungsan កូនប្រុសដែល​ពួកគេមើលថែក្នុងកម្មវិធី Hello Baby កាល​ពីឆ្នាំ ២០០៩។

កម្មវិធី «Hello Baby» កាលពីឆ្នាំ ២០០៩

ជាក់ស្ដែងស្ថិតក្នុងភាគ​ថ្មី នៃកម្មវិធី "Soshi Tam Tam” ដែល​បាន​ចាក់ផ្សាយ​កាលពីថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២២ Girls’ Generation បាន​ទទួល Challenge ដែល​ត្រូវជ្រើសយកក្មេងប្រុសណាមួយ ដែលជា Kyungsan ពិតប្រាកដ ក្នុងចំណោមក្មេងប្រុស ៣នាក់។ ប៉ុន្តែអ្វីដែល​គួរឲ្យចាប់អារម្មណ៍ ក្នុងចំណោមនោះ ក៏មាន Yogeun កូនប្រុសរបស់ SHINee ដែរ។

រូបភាពកាលពីឆ្នាំ ២០១០

ពេល​ដឹង​ថា​ អ្នកណាជា​ Kyungsan ហើយ សមាជិកទាំង ៨ ពិតជាមានការភ្ញាក់ផ្អើលជាខ្លាំង ស្មាន​មិនដល់ថា​ កូនប្រុសដែលពួកគេធ្លាប់មើលថែ ធំធាត់លឿន និងថែម​ទាំង​មាន​មុខមាត់ស្រស់ស្អាតគួរឲ្យស្រឡាញ់ទៀត។

ចំណែក Yogeun វិញ ពេលបង្ហាញថា​ខ្លួនគឺជា កូនប្រុសដែលមើលថែដោយ SHINee សមាជិក Girl’s Generation ក៏បាន Video Call ទៅ Minho តែម្ដង។

រូបភាពកាលពីឆ្នាំ ២០១០

ភ្លាមៗក្រោយ ឃើញ Yogeun ប៉ាៗ Minho ពិតជា​ចំណាំកូនបាន ប៉ុន្តែក៏ភ្ញាក់នឹងរូបរាងធំធាត់ ពេញកំលោះរបស់កូនដែរ៕

ទស្សនាវីដេអូទាំងស្រុងខាងក្រោម៖

ប្រភព៖ Allkpop   អត្ថបទ៖ ធារី

អត្ថបទថ្មី