Ramsey ទៅ​ចូលរួម​ជាមួយ​ក្លឹប​នៅ​បារាំង ក្រោយ​ចេញ​ពី Juventus

  • 2022-08-02 02:15:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​បម្រើ​​​សញ្ជាតិ​វែល Aaron Ramsey បាន​ចូលរួម​ជាមួយ​ក្លឹប​​ក្នុង​លីគ​កំពូល​បារាំង Nice ដោយ​ការ​ផ្ទេរ​គ្មាន​តម្លៃ​ខ្លួន​។

កីឡាករ​វ័យ​៣១​ឆ្នាំ​បាន​ក្លាយ​ជា​កីឡាករ​ទំនេរ បន្ទាប់​ពី​កុងត្រា​ឆ្នាំ​ចុងក្រោយ​របស់​ជាមួយ Juventus ត្រូវ​បាន​បញ្ចប់​​​ដោយ​ការ​ព្រមព្រៀង​គ្នា​កាល​ពី​ខែ​កក្កដា។ ក្រោយ​ពី​​មាន​ដំណឹង​ចាកចេញ Ramsey ធ្លាប់​ត្រូវ​បាន​ទាក់ទង​ពី​អតីត​ក្លឹប​ចាស់ Cardiff City និង Nottingham Forest។

គេ​នឹង​ក្លាយ​ជា​កីឡាករ​វែល​ទី​ពីរ​ដែល​ចុះ​កុងត្រា​ជាមួយ Nice បន្ទាប់​ពី​ការ​មក​ដល់​របស់​ Joe Rodon ដែល​ខ្ចី​ជើង​ពី​ក្លឹប Rennes កាល​ពី​ប៉ុន្មាន​ថ្ងៃ​មុន។ Ramsey បាន​ចូលរួម​ជាមួយ Juventus ដោយ​​គ្មាន​តម្លៃ​ខ្លួន​កាល​ពី​ឆ្នាំ​២០១៩ ដោយ​ទទួល​បាន​ថ្លៃ​ពលកម្ម​៤០​ម៉ឺន​ផោន​ក្នុង​មួយ​សប្ដាហ៍៕

ប្រភព៖ BBC   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

អត្ថបទថ្មី