ដកភាគរយថ្មទៅអស់ ៥ឆ្នាំ ពេលនេះ Apple ដាក់ឱ្យអ្នកប្រើវិញហើយ

  • 2022-08-10 02:56:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាលពី ៥ឆ្នាំមុន ពេល iPhone X និង iOS 11 ចេញមក គេបានដកភាគរយថ្មចេញ ព្រោះតែផ្ទៃខាងលើចង្អៀត ពិសេសគឺចង្អៀតព្រោះថ្ងាសឆកធំតែម្ដង។ ប៉ុន្ដែពេលនេះ iOS 16 ជំនាន់សាកល្បង beta 5 នាំយកភាគរយថ្មសម្រាប់អ្នកប្រើដែលនឹកវាជាយូរនោះមកវិញហើយ។

យ៉ាងណា ការដាក់មកវិញមុខងារភាគរយថ្មនេះ មានអ្នកប្រើជាច្រើនបានរាយការណ៍ថា វាពិបាកក្នុងការសម្លឹងមើលផងដែរ។

អ៊ីចឹង ពេលដែល iOS 16 ចេញសាធារណៈជាផ្លូវការ អ្នកប្រើទូទៅនឹងអាចប្រើមុខងារនេះបានទាំងអស់គ្នាហើយ ដោយឡែកពេលនេះ iOS 16 កំពុងស្ថិតក្នុងជំនាន់សាកល្បងនៅឡើយ៕

អត្ថបទ៖ កុសល

អត្ថបទពេញនិយម
អត្ថបទថ្មី