ភ័យខ្លួនហើយ! បុរសដែលចោទ ថុល សុភិទិ ញៀនថ្នាំ ចេញសុំទោស ក្រោយឪពុកបេក្ខភាពរូបនេះលេងធម៌ក្ដៅ

  • 2022-08-18 03:19:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាលពីពេល​ថ្មីៗនេះ បុរសម្នាក់បាន​យក​បណ្ដាញសង្គម TikTok មក​រិះគន់ចំៗ ចំពោះ បេក្ខជន Cambodian Idol រដូវកាលទី ៤ គឺ ថុល សុភិទិ ដោយសម្អាងលើរូបសាក់ពេញខ្លួន ហើយចោទទាំងគ្មានមូលដ្ឋានច្បាស់លាស់ តាមតែចិត្តនឹកឃើញថា បេក្ខជនរូបនេះជា​ក្មេងញៀនថ្នាំ គ្មានឪពុកម្ដាយប្រដៅជា​ដើម។

ឃ្លីបវីដេអូនេះ ក៏បាន​ទៅដល់ លោក មាឃ ប៊ុនថុល ដែល​ត្រូវជា​ឪពុកបង្កើតរបស់ ថុល សុភិទិ។ ចិត្តជាឪពុក ក្រោយពេល​ ឃើញមានអ្នកតិះដៀលកូនប្រុសខ្លួន​បែប​នេះ លោកពិតជា​មិនសប្បាយចិត្តឡើយ រហូត​ឈាន​ដល់ការបង្ហោះ Status និងលើកឡើងដោយ ទាញរកហេតុផល ហេតុអ្វី​បុរសម្នាក់នេះ រិះគន់កូនរបស់ខ្លួន ដោយសារតែការចាក់សាក់។

លោក ប៊ុនថុល ថែម​ទាំង​បាន​ កោះហៅ បុរសដែលចិត្តសឿងរិះគន់រូបនោះ ឲ្យសុំទោសជា​សាធារណៈទៀតផង។

ក្នុងសំណេរ ដែលត្រូវ​បាន​បង្ហោះ​កាលពីថ្ងៃទី១៧ ខែសីហា មានសេចក្ដីដូចតទៅ៖ «តើបុគ្គលម្នាក់នេះជាអ្នកណា? ម៉េចបានយករូបកូនខ្ញុំ ថុលសុភិទិ មកវាយតំតម្លៃលើរូបគាត់ គ្រាន់តែរឿងចាក់សាក់លើដងខ្លួន ហេតុអីអ្នកឯងហានវាយតម្លៃ ប្រៀបធៀបកូនខ្ញុំទៅក្មេងញៀនថ្នាំ ទៅក្មេងហិត កាវ និងក្មេងគ្មានឪពុកម្តាយ ណែនាំប្រដៅ ហើយដាក់សញ្ញាសួរឲ្យគេឆ្លើយតប តើអ្នកឯងមានបំណងអី្វ បានអ្នកហានវាយតម្លៃ គ្រួសារខ្ញុំនិងកូនខ្ញុំ អ្នកស្គាល់ខ្ញុំ គ្រួសាខ្ញុំនៅឯណា? អ្នកឯងត្រូវតែចេញមុខមកសុំទោសគ្រួសារខ្ញុំ ជាសាធារណៈ ព្រោះអ្នកឯងហានមើលងាយគ្រួសារនឹងកូនខ្ញុំថុលសិភិទិ សូមបងប្អូនជួយចែករំលែក ឲ្យពុកម៉ែបងប្អូនបានដឹង ឲ្យគាត់ចេញមកជួបខ្ញុំ»។

ក្រោយពី ឪពុក ភិទិ ដែលជាមន្ត្រីប៉ូលីសឋានៈ ផ្កាយពីរ រូបនេះ​ បានបង្ហោះ Status នេះហើយ ក៏ឃើញថា មានការចែកចាយជា​ច្រើន ហើយខ្លះបាន​បញ្ចេញមតិដោយភ្ញាក់ផ្អើលនឹងឋាន្តរស័ក្តិរបស់លោកទៀតផង។

ដោយឡែក ចំពោះ​បុរសដែល​ចេញរិះគន់នោះវិញ ទីបំផុត ក៏បាន​ចេញ​មុខ លើកដៃសុំទោសជាសាធារណៈ លើគណនី TikTok របស់ខ្លួនដែល​មាន​ឈ្មោះថា apanha9999

ក្នុងវីដេអូ លោកបាន​ សុំទោស ដល់ ភិទិ និងគ្រួសារទាំងមូល ចំពោះ​កំហុស​ដែល​លោក​មាន។ ប៉ុន្តែអ្វី​ដែល​បុរសម្នាក់នេះ​បាន​លើកឡើងបែបន័យផ្សេង ខុសពីសភាពដែល​លោករិះគន់ ដោយនិយាយថា ការដែលលោក បង្ហោះវីដេអូនោះ គឺ​ដោយសារលោក ចង់ដឹងពីសន្ទុះ​នៃការគាំទ្ររបស់ ភិទិ ថែម​ទាំងអះអាងថាខ្លួនក៏ជា Fan បេក្ខភាព Cambodian Idol រូបនេះ​ដែរ។

ទស្សនាវីដេអូទាំងស្រុងដូចខាងក្រោម៖

@apanha9999

សូមបងប្អូនជួយចែករំលែកវិឌីអូនេះផង

♬ original sound - user5512577928806

អត្ថបទ៖ ធារី

អត្ថបទថ្មី