តុល្យភាពជីវិត! ស៊បភីងខ្លះ ធ្វើការខ្លះ ទើបមិនសូវស្ត្រេស តោះ ទាន់ប្រូម៉ូសិន ៣០% គ្រប់ហាង

  • 2022-08-22 06:40:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


អបអរសាទរនៃដំណើរការហាងទំនិញ foodpanda ដែលមានដាក់លក់ទំនិញក្នុងអេបដឹកជញ្ជូនរបស់ foodpanda អស់រយៈពេល ២ឆ្នាំមកនេះ។

ជាក់ស្ដែង បន្ទាប់ពីដាក់ដំណើរការហាងទំនិញនៅក្នុងអេបមក​ សង្កេតឃើញថា សន្ទុះនៃអ្នកប្រើប្រាស់ កាន់តែមានច្រើនឡើងៗជាលំដាប់។ សម្រាប់ហាងទំនិញ ក៏មានចំនួនច្រើនឡើងៗផងដែរ តួយ៉ាងចាប់តាំងពីថ្ងៃដែលបើកហាងទំនិញ foodpanda មកចំនួន ហាងទំនិញថ្មីៗ និងល្បីៗជាច្រើនបានដាក់នៅក្នុងអេបសម្រាប់ឱ្យអតិថិជនធ្វើការកុម្ម៉ង់។

ឆ្លៀតក្នុងឱកាសគម្រប់ខួប ២ឆ្នាំនេះដែរខាងក្រុមហ៊ុនរបស់ foodpanda រួមជាមួយនឹងដៃគូសហការ និងម្ចាស់ហាងទំនិញ មានកម្មវិធីប្រូម៉ូសិនពិសេស បញ្ចុះតម្លៃ ៣០% គ្រប់ហាងទំនិញ។ ដូច្នេះហើយ អតិថិជន ក៏ដូចជាអ្នកប្រើប្រាស់ អេប foodpanda អាចរីករាយក្នុងការទិញទំនិញ ជាមួយប្រូម៉ូសិនច្រើនសន្ធឹកពីហាងទំនិញ foodpanda។

បញ្ជាក់៖ ដើម្បីទទួលបានការបញ្ចុះតម្លៃខាងលើនេះ លោកអ្នកគ្រាន់តែប្រើប្រាស់ជាមួយនឹងកូដ SHOP2YEAR ជាការស្រេច។

ធ្លាប់បានប្រើប្រាស់ ឬ ទិញទំនិញក្នុងហាងទំនិញ foodpanda ហើយឬនៅ? តោះ ងាយៗមិនពិបាកក្នុងការកុម្ម៉ង់គ្រាន់តែចុច៖

  • ចុចចូលក្នុងអេប foodpanda
  • ចុចលើផ្នែក ហាងទំនិញ​ (Shops)
  • ជ្រើសរើសហាងទំនិញ ឬប្រភេទទំនិញដែលលោកអ្នកចង់ទិញ
  • ដាក់ប្រូម៉ូកូដ SHOP2YEAR រួចចុចដាក់កុម្ម៉ង់ជាការស្រេច

កាន់តែស្រួល ដោយលោកអ្នកគ្រាន់តែចុចលើបូតុង​ Search រួចវាយឈ្មោះហាងទំនិញ ឬប្រភេទទំនិញដែលលោកអ្នកចង់បានជាការស្រេច។

ច្រើនជម្រើសលោកអ្នកអាចរកទិញបាននៅក្នុងអេបដែលក្នុងនោះរួមមាន៖ គ្រឿងទេស, ហាងទំនិញ, សុខភាព & សុខុមាលភាព, សម្រស់, ភេសជ្ជៈ, ហាងនំ និងបង្អែម សម្ភារៈផ្ទះបាយ និងរបស់ប្រើប្រាស់ប្រចាំថ្ងៃ, គ្រឿងអេឡិចត្រូនិច សម្ភារៈសត្វចិញ្ចឹម។ល។

ជាពិសេសនោះ សម្រាប់លោកអ្នកដែលមានភាពមមាញឹកខ្លាំង ហាងទំនិញ foodpanda ក៏មានហាងលក់ ត្រី សាច់ បន្លែ ផ្លែឈើស្រស់ៗផងដែរ។ កាន់តែលឿន កាន់តែស្រួលក្នុងការទិញទំនិញគ្រប់ប្រភេទប្រចាំថ្ងៃ ផ្ដល់ជូនឱ្យលោកអ្នកកាន់តែសម្បូរបែប។

កម្មវិធីប្រូម៉ូសិនផ្សេងៗ កុំភ្លេចចុច Subscribe Channel Telegram របស់ foodpanda KH ដើម្បីទទួលបានព័ត៌មាន និងប្រូម៉ូសិនពិសេសៗមុនគេ៕

អត្ថបទ៖ សុខុន សុម៉ាភាវី

អត្ថបទពេញនិយម
អត្ថបទថ្មី