មាន ៦ចំណុច​នេះ ទើបជនបរទេស​អាចសុំចូលសញ្ជាតិខ្មែរបាន

  • 2022-09-12 08:46:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជនបរទេស​អាចសុំ​ចូល​សញ្ជាតិខ្មែរបាន ដោយ​សញ្ជាតូបនីយកម្ម។ ​សញ្ជាតូបនីយកម្ម​មិនមែន​ជាសិទ្ធិ​របស់​អ្នក​ស្នើសុំឡើយ គឺជាការអនុគ្រោះ​របស់​ព្រះរាជាណាចក្រ​កម្ពុជា​តែប៉ុណ្ណោះ។ ទោះ​ក្នុង​ប្រកាសរណាក៏ដោយ ពាក្យ​សុំនោះ​អាចត្រូវបដិសេធ​ចោលតាមអំណាច​ឆន្ទានុសិទ្ធិ។

ជនបរទេស​ដែល​អាច​សុំសញ្ជាតូបនីយកម្ម​បាន​ ​ត្រូវ​បំពេញ​លក្ខខណ្ឌដូចតទៅ៖

១. មាន​គំនិត មារយាទ និង​សីលធម៌​ល្អ។

២. ពុំដែលមាន​ទោស​ពីបទ​ឧក្រិដ្ឋ ឬបទ​មជ្ឈិមណាមួយ។

៣. មានទីលំនៅ​ក្នុងព្រះរាជាណាចក្រ​កម្ពុជា ហើយ​ស្នាក់នៅ​ជាប់ចំនួន ៧ឆ្នាំ ដោយ​គិតពីថ្ងៃ​ដែលបាន​ទទួលបណ្ណស្នាក់នៅ ដែល​ចេញឱ្យ​ក្នុងក្របខណ្ឌ​នៃច្បាប់​ស្តីពីអន្តោប្រវេសន៍ ចំពោះ​ជន​បរទេស​អន្តោប្រវេសន្ត។

៤. មាន​ទីលំនៅ​ក្នុងព្រះរាជាណាចក្រ​កម្ពុជា និង​មានបណ្ណ​ស្នាក់នៅ​ដែល​ចេញ​ឱ្យ​ក្នុងក្របខណ្ឌ​នៃ​ច្បាប់​ស្តីអន្តោប្រវេសន៍ ចំពោះ​ជនបរទេស​ដែល​បាន​កំណត់​នៅក្នុងមាត្រា ២១ និងមាត្រា២២ នៃច្បាប់នេះ។

៥. ចេះនិយាយភាសាខ្មែរ ចេះអក្សរខ្មែរ និង​យល់​ដឹង​ប្រវត្តិសាស្រ្ត​ខ្មែរខ្លះៗ ហើយ​បង្ហាញ​ភស្តុតាង​ថា ខ្លួន​អាច​រស់នៅក្នុងសង្គម​ខ្មែរ​បាន​ដោយសុខដុម ព្រមទាំង​ទទួលបាន​នូវទំនៀមទម្លាប់​ និង​ប្រពៃណីល្អ​របស់​ខ្មែរ។

៦. មានបញ្ញា និង​កាយសម្បទា​ដែលមិននាំឱ្យមានគ្រោះថ្នាក់ ឬនាំ​ឱ្យ​មានបន្ទុកដល់​ជាតិ៕

ដកស្រង់ចេញពី៖ ច្បាប់ស្តីពីសញ្ជាតិ

អត្ថបទពេញនិយម