TV5 ​លេង​ធំ​ណាស់​លើក​នេះ​! អ្នក​ឈ្នះ​ខ្សែក្រវាត់​បាន​រង្វាន់​ផ្ទះ​វិឡា​មួយ​នៅ​ខេត្ត​សៀមរាប​

  • 2022-09-13 06:47:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្ថានីយ​ទូរទស្សន៍​ប៉ុស្តិ៍លេខ៥​ ព្រឹក​មិញ​នេះ​បាន​ប្រកាស​ចាប់ផ្ដើម​ប្រកួត​ដណ្ដើម​ខ្សែក្រវាត់​ទម្ងន់​ ៦០​គីឡូក្រាម​ពី​ចុង​សប្ដាហ៍​នេះ​ហើយ។​ អ្វី​ដែល​ចាប់​អារម្មណ៍​ខ្លាំង​នោះ​គឺ​អ្នក​ឈ្នះ​ខ្សែក្រវាត់​ នឹង​ទទួល​បាន​ផ្ទះ​វិឡា​មួយ​នៅ​ខេត្ត​សៀមរាប។​

ទិដ្ឋភាពព្រឹកមិញ

សន្និសីទ​សារព័ត៌មាន​ព្រឹកមិញ​នេះ​បាន​បញ្ជាក់​ថា​ ខ្សែក្រវាត់​ទម្ងន់​ ៦០​គីឡូក្រាម​នេះ​គឺ​នឹង​ចំណាយ​ពេល​ ១០​សប្ដាហ៍​ក្នុង​ការ​ប្រកួត​ប្រជែង​តាំង​ពី​វគ្គ​សន្សំ​ពិន្ទុ​ក្នុង​ពូល​រហូត​ដល់​វគ្គ​ផ្ដាច់ព្រ័ត្រ។​ ចំពោះ​បេក្ខភាព​មាន​ ៨រូប​ចែក​ចេញ​ជា​ពីរ គឺ​ពូល​ A ពូលB។​

កីឡាករ​ទាំង​ពីរ​ពូល​តម្រូវ​ឲ្យ​ប្រកួត​វិល​ជុំ​សន្សំ​ពិន្ទុ​ក្នុង​ពូល​រៀង​ៗ​ខ្លួន​បន្ទាប់​មក​អ្នក​ជាប់​លេខ ១-២​ បាន​ឡើង​ទៅ​វគ្គ​ខ្វែង​ (ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ)។​ ដោយ​លេខ១​ ពូល​ A ប៉ះ​លេខ២​ ពូល B ចំណែក​លេខ២​ ពូល A ​ប៉ះ​លេខ១​ ពូល​ B​ អ្នក​ឈ្នះ​ឡើង​ទៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​តែ​ម្ដង។​

បេក្ខភាពព្រឹកមិញ

ចំពោះ​រង្វាន់​សម្រាប់​ជយលាភី​វិញ​គឺ​ អ្នក​ឈ្នះ​លេខ១​ បាន​ខ្សែក្រវាត់​១គ្រឿង​ បាន​ផ្ទះ​វិឡា​ភ្លោះ​ អ្នក​លេខ​២​ បាន​ដីឡូដ៍​ទំហំ​ 10x20​ ចំណែក​ លេខ​ ៣-៤​ ទទួល​បាន​ដី​ឡូដ៍​ 5x20​ ដូច​គ្នា។​ បន្ថែម​ពី​នេះ​ក៏មាន​ជា​ការលើកទឺកចិត្តឲ្យ​ទៅ​លេង​ហូបចុក​ស្នាក់នៅឯ​ភូមិឋាន​សំណាង​ រយៈពេល​ ២ឆ្នាំ​ផង​ដែរ​សម្រាប់​កីឡាករ​ជា​បេក្ខភាព​ ៨រូប​មិនគិតថ្លៃរ។​

បេក្ខភាពព្រឹកមិញ

បញ្ជាក់​ដែរ​ថា​ បេក្ខភាព​ទាំង២ពូល​រួម​មាន​ ពូល​ A ​ (ឈិត​ សេរីវណ្ណថង​ រិន​ ដេវីត​ សៀវ ង៉ុយ​ ឡុង ជិន​) ពូល ​B (ឃីម​ បូរ៉ា​ ទូច​ ដេវីត​ សូត្រ វាសនា​ គង់​ ហូវ)។​ កម្មវិធី​ប្រកួត​នឹង​ធ្វើ​ឡើង​រយៈពេល​ ១០​សប្ដាហ៍​ និង​ចាប់​ផ្ដើម​ពី​ថ្ងៃ​អាទិត្យ​ ទី១៨​ កញ្ញា​ ២០២២​ នេះ​ហើយ​នៅ​សង្វៀន​ TV ​ព្រែកកំពិស៕​

វីដេអូសម្ភាសលោក ឡាយ សំណាង៖

អត្ថបទ៖ នួន ស៊ីណា​

អត្ថបទពេញនិយម