កម្ពុជា​ ចាញ់​ បង់ក្លាដែស​ ០-១ ក្នុង​ប្រកួត​តង់​ទី​១

  • 2022-09-22 12:55:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​ជម្រើសជាតិ​កម្ពុជា​ បាន​ចាញ់​នឹង​ក្រុម​ជម្រើស​ជាតិ​បង់ក្លាដែស​ ក្នុង​តង់ទី​១ នូវ​លទ្ធផល​ ០-១ ក្នុង​ការ​ប្រកួត​មិត្តភាព​អន្តរជាតិ​ MinebeaMitsumi នៅ​ពហុកីឡដ្ឋានមរតកតេជោ​ រាជធានីភ្នំពេញ​ ប្រទេសកម្ពុជា​ ក្នុង​ថ្ងៃ​នេះ​។

នៅ​ក្នុង​ការ​ប្រកួត​តង់​ទី​១​ ទាំង​កម្ពុជា​ និង​បង់ក្លាដែស​មាន​ការ​ប្រកួត​ប្រជែង​គ្នា​ខ្លាំង​ដោយ​មាន​ការ​ប្រកួត​ទាញទង់​គ្នា​ ជាពិសេស​គឺ​កម្ពុជា​មាន​ឱកាស​ក្នុង​ការ​ស៊ុត​ចូល​ច្រើន​ តែ​ជា​អកុសល​មិន​អាច​ធ្វើ​បាន​ ដោយ​បង់​ក្លាដែស​អាច​រក​ឱកាស​ស៊ុត​បញ្ចូល​ទី​បាន​១គ្រាប់​ នៅ​នាទី​ទី​២៣ ដោយ​កីឡាករ​ Rakib Hossain ។

យ៉ាង​ណា​នេះ​ជា​លទ្ធផល​ត្រឹម​តង់​ទី​១ប៉ុណ្ណោះ​ ចាំ​មើល​ៗកម្ពុជា​មាន​ឱកាស​វាយ​បក​វិញ​ឬ​ក៏​យ៉ាង​ណា​នៅ​ក្នុង​តង់​ទី​២៕

ប្រភពរូបភាព៖ សហព័ន្ធ​កីឡា​បាល់​ទាត់​កម្ពុជា

អត្ថបទ៖ ហ៊ីម រស្មី

អត្ថបទពេញនិយម