កីឡាករ​មាន​តម្លៃ​ខ្លួន​បំផុត​ទាំង​១០រូប​នេះ​ ដែល​នឹង​គ្មាន​វត្តមាន​ក្នុង​ប្រកួត​ World Cup 2022

  • 2022-10-03 11:04:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខាង​ក្រោម​នេះ​ជា​កីឡាករ​មាន​តម្លៃ​ខ្លួន​បំផុត​ទាំង​១០រូប​ ដែល​នឹង​គ្មាន​វត្តមាន​ក្នុង​ការ​ប្រកួត​ World Cup 2022 ប្រទេស​កាតា ប្រកួត​នៅ​ថ្ងៃ​ទី​២០ ខែ​វិច្ឆិកា​ ដល់​ថ្ងៃ​ទី​១៨ ខែ​ធ្នូ​ ឆ្នាំ​២០២២​ខាង​មុខ​ នេះ​បើ​យោង​តាមស្ថិតិរបស់​ Transfermarkt៖

១. Erling Haaland៖ ខ្សែប្រយុទ្ធ​ជម្រើស​ជាតិ​ន័រវែស​​ បច្ចុប្បន្ន​កំពុង​លេង​ឲ្យ​ Man City មាន​តម្លៃ​ខ្លួន​ ១៥០លាន​អ៊ឺរ៉ូ​។

២. Mohamed Salah៖ ខ្សែប្រយុទ្ធ​ជម្រើស​ជាតិ​អេហ្ស៊ីប​​​ បច្ចុប្បន្ន​កំពុង​លេង​ឲ្យ​ Liverpool មាន​តម្លៃ​ខ្លួន​ ៩០លាន​អ៊ឺរ៉ូ​។

៣. Luis Diaz៖ ខ្សែប្រយុទ្ធ​ជម្រើស​ជាតិ​កូឡុំប៊ី​​​ បច្ចុប្បន្ន​កំពុង​លេង​ឲ្យ​ Liverpool មាន​តម្លៃ​ខ្លួន​ ៧៥លាន​អ៊ឺរ៉ូ​។

៤. Nicolo Barella៖ ខ្សែបម្រើ​ជម្រើស​ជាតិ​អ៊ីតាលី​​​ បច្ចុប្បន្ន​កំពុង​លេង​ឲ្យ​ Inter Milan មាន​តម្លៃ​ខ្លួន​ ៧០លាន​អ៊ឺរ៉ូ​។

៥. Victor Osimhen៖ ខ្សែប្រយុទ្ធ​ជម្រើស​ជាតិ​នីហ្សេរីយ៉ា​​​ បច្ចុប្បន្ន​កំពុងលេង​ឲ្យ​ Napoli មាន​តម្លៃ​ខ្លួន​ ៦៥លាន​អ៊ឺរ៉ូ​។

៦. Federico Chiesa៖ ខ្សែប្រយុទ្ធ​ជម្រើស​ជាតិ​អ៊ីតាលី​​ បច្ចុប្បន្ន​កំពុង​លេង​ឲ្យ​ Juventus មាន​តម្លៃ​ខ្លួន​ ៦៥លាន​អ៊ឺរ៉ូ​។

៧. Milan Skriniar៖ ខ្សែការពារ​ជម្រើស​ជាតិ​ស្លូវ៉ាគី​​ បច្ចុប្បន្ន​កំពុង​លេង​ឲ្យ​ Inter Milan មាន​តម្លៃ​ខ្លួន​ ៦៥លាន​អ៊ឺរ៉ូ​។

៨. Andrew Robertson៖ ខ្សែការពារ​ជម្រើស​ជាតិ​ស្កុតឡែន​​ បច្ចុប្បន្ន​កំពុង​លេង​ឲ្យ​ Liverpool មាន​តម្លៃ​ខ្លួន​ ៦៥លាន​អ៊ឺរ៉ូ​។

៩. Alessandro Bastoni៖ ខ្សែការពារ​​ជម្រើស​ជាតិ​អ៊ីតាលី​​ បច្ចុប្បន្ន​កំពុង​លេង​ឲ្យ​ Man City មាន​តម្លៃ​ខ្លួន​ ៦០លាន​អ៊ឺរ៉ូ​។

១០.David Alaba៖ ខ្សែការពារ​​ជម្រើស​ជាតិ​អូទ្រីស​​ បច្ចុប្បន្ន​កំពុង​លេង​ឲ្យ​ Real Madrid មាន​តម្លៃ​ខ្លួន​ ៥៥លាន​អ៊ឺរ៉ូ​៕

ប្រភព៖ transfermarkt   ប្រែ​សម្រួល៖ ហ៊ីម រស្មី

អត្ថបទពេញនិយម
អត្ថបទថ្មី