UPDATE ពី HYBE! សមាជិក BTS ២រូបនឹងចេញអាល់ប៊ុមទោល ឯក្រុមនារី ២ក្រុមត្រៀម Comeback

  • 2022-10-04 05:18:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅថ្ងៃទី០៤ ខែតុលា Hyundai Motor Securities បាន​បង្ហាញពីគម្រោងលក់ និងប្រាក់ចំណេញសម្រាប់ត្រីមាសទី ៣ របស់ HYBE Labels នៅឆ្នាំ ២០២២។

ផ្អែកតាមអ្នកវិភាគ HYBE Labels ត្រូវបានគេព្យាករណ៍ថានឹងបង្ហាញរបាយការណ៍លក់ចំនួន ៤១២,៣ពាន់លានវ៉ុន (ខ្ទង់ ២៨៨លានដុល្លារ) ក៏ដូចជាប្រាក់ចំណេញ ៦០,៧ពាន់លានវ៉ុន (ខ្ទង់ ៤២,៣លានដុល្លារ) នៅក្នុង ត្រីមាសទី ៣ ឆ្នាំ ២០២២។

តម្លៃភាគហ៊ុនរបស់ក្រុមហ៊ុន ត្រូវបាន​គេ​ព្យាករណ៍ថានឹងធ្លាក់ចុះពី ២៥០ ០០០វ៉ុន ទៅ ២១០ ០០០វ៉ុន ប៉ុន្តែអ្នកវិនិយោគ នៅតែត្រូវបានគេណែនាំឲ្យទិញភាគហ៊ុនរបស់ HYBE ដោយផ្អែកលើសកម្មភាពផ្សេងរបស់តារាពួកគេនៅ ត្រីមាសទី ៤ ឆ្នាំ ២០២២។

ជាក់ស្ដែងនៅ ត្រីមាសទី ៤ ក្រុមចម្រៀងប្រុស ៣ របស់ HYBE មាន Seventeen, TOMORROW x TOGETHER និង ENHYPEN នឹងចាប់ផ្ដើមចេញបេសកកម្មប្រគំតន្ត្រីទេសចរណ៍នៅក្រៅប្រទេស។ កាន់តែពិសេស សមាជិក ២ រូបរបស់ BTS នឹងចេញអាល់ប៊ុមទោលរៀងខ្លួន បន្ថែមពីលើការងារក្រុម ដែលនឹងត្រូវរៀបចំការប្រគំតន្ត្រីនៅ Busan ក្នុងខែតុលា។

ក្រុមចម្រៀងនារី ២ ក្រុមរបស់ HYBE Labels គឺ LE SSERAFIM និង NewJeans នឹងវិលត្រឡប់មកវិញនៅ ត្រីមាសទី ៤។ ឯក្រុមចម្រៀងប្រុសជប៉ុនដំបូងបង្អស់របស់ HYBE គឺ &TEAM ក៏ត្រៀមខ្លួនបង្ហាញមុខរួមគ្នាជាផ្លូវការដែរ។

តាមដំណឹង នៅឆ្នាំ ២០២៣ HYBE Labels មានគម្រោងបង្ហាញមុខក្រុមថ្មី ៣-៤ក្រុម ហើយក៏ក្នុងបំណងកាត់បន្ថយការពឹងផ្អែកទាំងស្រុងទៅលើ BTS ដែរ ទាក់ទងនឹងការលក់ និងប្រាក់ចំណេញពី ៣៥ ទៅ ៤០ភាគរយ នៅឆ្នាំ ២០២៤

ប្រភព៖ Allkpop   អត្ថបទ៖ ធារី

អត្ថបទថ្មី