សម្ដេច​ហ៊ុន សែន៖ បាល់ទាត់​អាស៊ី​ខ្សោយ​ជាង​ទ្វីប​ដទៃ

  • 2022-10-05 11:09:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សម្ដេច​តេជោ​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន បាន​លើកឡើង​កាល​ពី​ថ្ងៃ​អង្គារ​ថា បាល់ទាត់​ទ្វីប​អាស៊ី​មាន​សភាព​ខ្សោយ​ជាង​ទ្វីប​ដទៃ​ទៀត​ដូច​ជា ទ្វីប​អឺរ៉ុប​ និង​ទ្វីប​អាមេរិក​ឡាទីន។ នេះ​បើ​តាម​ការ​លើកឡើង​របស់​លោក នៅ​ក្នុង​ថ្លែង​ក្នុង​ពិធី​បើក​មហាសន្និបាត​ក្រុមប្រឹក្សា​អូឡាំពិកអាស៊ី​លើកទី៤១

រូបថត៖ ទំព័រ​ហ្វេសប៊ុក​សម្ដេច ហ៊ុន សែន

សម្ដេច​បាន​បន្ថែម​ថា៖ «ប្រទេស​ប្រជាជន​ច្រើន​មិន​ប្រាកដ​ថា មាន​វិស័យ​កីឡា​ខ្លាំង​នោះ​ទេ»។

ជាមួយ​គ្នា​នេះ​ដែរ សម្ដេច​ក៏​បាន​ជំរុញ​ឱ្យ​មាន​ការ​សិក្សា​ពិនិត្យ​អំពី​មូលហេតុ​នៅ​ពី​ក្រោយ​ភាព​ទន់ខ្សោយ​នេះ​។

«ឆ្នាំនេះ​យើង​ពិតជា​មានមោទនភាពដោយសារតំបន់របស់យើង ត្រូវមានព្រឹត្តិការណ៍ World Cup យើងទទួលបានផ្លែផ្កាពី ការប្រកួតនៅទីនោះ ប៉ុន្តែអ្វីដែលយើងគួរសិក្សា តើមានមូលហេតុអ្វីខ្លះ ដែលប្រជាជនចំនួនដ៏ច្រើន យើងបែរជាកីឡាទន់ខ្សោយជាទ្វីបដទៃ បើប្រៀបធៀបនឹងអឺរ៉ុប ទ្វីបហ្រ្វិក និងអាមេរិកឡាទីន»។ នេះ​បើ​តាម​ការ​លើកឡើង​របស់​សម្ដេច។

គួរ​បញ្ជាក់​ផង​ដែរ​ថា នៅ​ឆ្នាំ​២០២២នេះ ប្រទេស​កាតារ​បាន​ធ្វើ​ជា​ម្ចាស់​ផ្ទះ​នៃ​ព្រឹត្តិការណ៍​បាល់ទាត់​ពិភពលោក។ កន្លង​មក​មាន​តែ​ជប៉ុន និង​កូរ៉េ​ខាង​ត្បូង​នៅ​ឆ្នាំ២០០២ប៉ុណ្ណោះ ដែល​ធ្លាប់​ធ្វើ​ជា​ម្ចាស់​ផ្ទះ​នៃ​ព្រឹត្តិការណ៍​បាល់ទាត់​នេះ៕

អត្ថបទ៖ សេរី មង្គល

អត្ថបទពេញនិយម