ស្ងាត់ដំណឹង Update យូរពេក ឥឡូវមហាជនកើតចម្ងល់ពីភាពមិនច្បាស់លាស់របស់ Big Hit Music ទាក់ទងនឹងវាសនា Trainee A

  • 2022-10-10 02:23:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅលើវេទិកាជជែកគ្នាលើបណ្ដាញសង្គម អ្នកប្រើអ៊ីនធើណិត​បានលើកយកប្រធានបទមួយ ទាក់ទងនឹង​ភាពមិនច្បាស់លាស់របស់ផលិតកម្ម Big Hit Music ចំពោះក្រុមបុរសថ្មីរបស់ពួកគេ នោះគឺគ្មានអ្នកណាក្រៅពី Trainee A ទេ។ ដូចបាន​រាយការណ៍តាំងពីដើមឆ្នាំ មហាជន​បាន​សម្ដែង​ការងឿងឆ្ងល់ចំពោះក្រុមនេះ ទាក់ទង​នឹងព័ត៌មានមួយចំនួន ពិសេសមានសមាជិកម្នាក់ចេញពីក្រុមទៀត។

Post មួយ​ដែលត្រូវបាន​បង្ហោះដោយអ្នកប្រើបណ្ដាញសង្គម​ម្នាក់ បាន​លើកឡើងថា៖

«មើលទៅដូចជាពួកគេឲ្យអ្នកហ្វឹកហាត់ចំណូលថ្មីនូវវិស្សមកាលឈប់សម្រាក ហើយសមាជិកបរទេសត្រូវ​ត្រឡប់ទៅស្រុកកំណើតរបស់ពួកគេ​វិញ។ សមាជិកឆ្នើម​ម្នាក់របស់ (Trainee A) គឺ Leo បាន​ចាកចេញពីក្រុម ហាហា ហើយសមាជិក​ផ្សេង​ទៀត​ក៏អាចត្រូវចាកចេញបន្តបន្ទាប់ដែរ។ ខ្ញុំ​គិតថា​ ពួកគេគ្រោងនឹង​ Debut ជាក្រុម​ថ្មីនៅចុងឆ្នាំ​នេះ ប៉ុន្តែ​មានអារម្មណ៍ថា HYBE មិនចូលចិត្តពួកគេសោះ។ ពួកគេចង់ជ្រើសសមាជិកដែល​មានសមត្ថភាពដូច BTS និង TXT ប៉ុន្តែក្រុម​នេះ​ដូចក្រុមបរទេស​អ៊ីចឹង ដក Jo Wooo Chan, Lee Sang Won, Han Ji Hoon ចេញម្នាក់ប៉ុណ្ណោះ ដូច្នេះ​ខ្ញុំ​មិនដឹង​ថា​តើវា​អាចនឹង​ទាក់ទាញចំណាប់អារម្មណ៍បាន​ច្រើន​យ៉ាងណា​ទេ។ ពួកគេ​ Promote ក្រុមមែន ប៉ុន្តែមាន​តែការរាំ Cover បទសិស្សច្បងក្នុងវិស័យ ក្រៅពីហ្នឹងគឺអត់មានសកម្មភាពអ្វីសោះ។ បើក្រុមហ៊ុនពិតជា​ចង់ Debut ក្រុម​ជាក្រុមដែលបង្ហាញមុខជាមួយនឹង​ Concept Hip-Hop ដូច្នេះ​ពួកគេ​ពួកគេ​ចំណាយពេលយកចិត្តទុកដាក់ឲ្យបាន​ច្រើនជាងគេ ពិសេសជួយបង្កើតសមត្ថភាពផ្សេងៗរបស់ក្មេងប្រុសទាំងនោះ។

HYBE គួរ​តែភ្ញាក់ឡើង​ហើយ ក្រុមរបស់ផលិតកម្មដូចជា BTS, TXT, ENHYPENនិង NewJeans កំពុង​បោះជំហានទៅមុខទៅកាន់ទិសដៅថ្មីរៀងៗខ្លួនហើយ ជាមួយនឹង​ Concept ពិសេសៗទៀត។ សំខាន់ពេលនេះ HYBE ក៏កំពុង​បើកទទួលការ​ប្រឡងជាច្រើន សម្រាប់យុវជនជំនាន់ក្រោយជាច្រើននាក់ ដូច្នេះលោក Bang Si Hyuk ត្រូវ​តែចាប់ផ្ដើ​មអ្វីគ្រប់យ៉ាង​ឲ្យស្រួលបួលហើយ»។

Leo និង​ Trainee A

ពីក្រោម Post នោះ ក៏ឃើញថាមាន អ្នកលេងបណ្ដាញសង្គម​ផ្សេង​ទៀត លើកមតិផ្សេងៗដែរថា៖

- «និយាយមែនណា៎! ក្រុមនេះ​មានសមាជិកបរទេសច្រើនមែនទែន»

- «សម្រាប់ខ្ញុំ​ហ្មង! ខ្ញុំ​លែងចូលចិត្តពួកគេ (HYBE) នៅពេល​ដែលពួកគេប្រើយុទ្ធសាស្ត្រទីផ្សារចម្លែកៗ»

- «ខ្ញុំមិនគិតថា Bang Sih Hyuk នឹង​ Debut ក្រុម​នេះ​ទេ ហើយសំខាន់អ្នកហ្វឹកហាត់ថ្មីៗ គឺត្រូវ​តែមាន​កម្រិតសមត្ថភាពប្រហែលៗក្រុម TXT និង BTS ជាដើម ប៉ុន្តែមើលទៅ Trainee A ដូចជាមិនទាន់ស្វែងរកខ្លួនឯងឃើញនៅឡើយទេ»

- «ខ្ញុំគិតថា វាជា​រឿងពិបាក​សម្រាប់ HYBE ដែល​ចង់រកក្មេងៗចំណូលថ្មី ដែល​មាន​សមត្ថភាពដូច TXT»

- «ខ្ញុំគិតថា បញ្ហាធំកើតឡើង តាំងពីពេល​ដែល Leo ចេញពីក្រុម»

- «រឿងដែល Leo ចេញពីក្រុម គឺជារឿងធំ មិនមែន​លេងសើចទេ»៕

ប្រភព៖ Allkpop   អត្ថបទ៖ ធារី

អត្ថបទថ្មី